ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាននាំមុខ cnn ចេញផ្សាយ
កាលពីប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអោយដឹងថា នៅឯប្រទេសចិន ឯណោះវិញយ៉ាង
ហោចណាស់ មនុស្ស ៤៤ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានករណីផ្ទុះបំពង់បង្ហូរប្រេង
កាលពីថ្ងៃសុក្រកន្លងទៅនេះ នាឯភាគខាងកើតប្រទេស។
អាជ្ញាធរក្នុងស្រុក ក៏ដូចជាប្រចាំតំបន់ នៅថ្ងៃសុក្រនេះ បានអះអាងបន្ថែមអោយដឹងថា ក្នុង
ករណីឧបទ្ទេវហេតុលើកនេះ មិនត្រឹមតែបានបណ្តាលអោយមនុស្សស្លាប់ប៉ុណ្ណោះនោះទេ តែ
ក៏បានធ្វើអោយមនុស្ស ១៣៥ នាក់ផ្សេងទៀត ទទួលរងរបួសផងដែរ។ គួររំឭកផងដែរថា ករ
ណីផ្ទុះបំពង់បង្ហូរប្រេងមួយនេះ បានកើតឡើងនៅក្នុងក្រុងកំពង់ផែ Qingdao ចម្ងាយប្រ
មាណ ៣០០ ម៉ាយ ភាគខាងជើង ក្រុង Shanghai ប្រទេសចិន ។
បន្ថែមពីលើនេះ ករណីផ្ទុះបំពង់បង្ហូរប្រេង លើកនេះ អាចកើតឡើងទៅបាន អំឡុងពេលនៃ
ការមានករណីធ្លាយបំពង់ប្រេងមួយនេះ ដោយនៅក្នុងនោះ ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់
មន្រ្តីជំនាញនៅក្នុងស្រុក ចុះទៅជួយធ្វើកិច្ចអន្តរាគមន៍ និងជួសជុល ។ គួររំឭកផងដែរថា
បំពង់បង្ហូរប្រេង មានប្រវែង ១៧៦ គ.ម មួយនេះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រេងកាត
ចិនដ៏ធំមួយ ឈ្មោះ Sinopec ដោយនៅក្នុងនោះ វាធ្វើការតភ្ជាប់ពីកំពង់ផែប្រេងទៅរោងចក្រ
គីមីមួយកន្លែង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn