CamNews

ម៉ូដែល 

ម៉ូដសក់ក្រងចំហៀង សក់ប្រជាប្រិយប្រចាំ ឆ្នាំ ២០១២

ក្នុងឆ្នាំ ២០១២ នេះបើសិនជាគេក្រលេកទៅមើលម៉ូដសក់តារាៗវិញ គឺសង្កេតឃើញថាម៉ូដសក់
ក្រងចំហៀងខាងស្ដាំគឺត្រូវបានគេពេញនិយមច្រើនក្នុងឆ្នាំនេះ។

សក់នេះគឺជាម៉ូដមួយយួរណាស់មកហើយប៉ុន្តែសម្រាប់ឆ្នាំ ២០១២ នេះម៉ូដសក់នេះត្រូវបានគេ
ចាប់អារម្មណ៍ក្រោយពេលដែល Kristen Stewart ក្រងវាហើយមើលទៅគឺស្រស់ស្អាតមែនទែន
នៅក្នុងកម្មវិធីសម្ភោធរឿង Snow White and The Huntman។

ក្រោយមកម៉ូដសក់នេះត្រូវបានគេប្រើប្រាស់ក្នុងការតុបតែកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ក៏ដូច
ជាមានតារាជាច្រើនដែលគេចាប់ផ្ដើមធ្វើម៉ូដសក់បែបនេះ មានដូចជា Paris Hilton និង Liv Tylor
ជាដើម៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: fashion lifestyle