CamNews

សុខភាព 

អ្នកមិនចង់ឡើងជាតិកូឡេស្ដេរ៉ូលខ្ពស់ធ្វើឱ្យកើតជំងឺបេះដូង សូមទទួលទានអាហារទាំងនេះ

បរិមាណកូឡេស្ដេរ៉ូលខ្ពស់ គឺជាមូលហេតុចម្បងមួយនៃបញ្ហាបេះដូង នៅក្នុងខ្លួនមនុស្ស ។ ការផ្លាស់ប្ដូរប្រភេទអាហារ មួយចំនួនដែលអ្នកទទូលទាន អាចបញ្ចុះកម្រិតកូឡេស្ដេរ៉ូលខ្ពស់នេះបាន និងថែមទាំងលើកកម្ពស់ទម្រង់លីពីត នៅ ក្នុងរាងកាយរបស់អ្នកទៀតផង។

 

ត្រី ៖ ត្រីគឺជាអាហារដ៏ប្រសើរមួយប្រភេទ ដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្ដេរ៉ូល ពីព្រោះវាមានផ្ទុកអាស៊ីដខ្លាញ់
Omega3  ដែលជំនួយដល់ការលើកកម្ពស់សុខភាពបេះដូងទាំងស្រង់របស់អ្នក។ អ្នកជំងឺគាំងបេះដូង ដោយសារ
កម្រិតកូឡេស្ដេរ៉ូលឡើងខ្ពស់ នឹងជ្រាបច្បាស់ថា អាស៊ីដខ្លាញ់ Omega3 ពិតជាជួយការពារពីគ្រោះថ្នាក់មរណភាព
ដោយសារបញ្ហាបេះដូង។ អាស៊ីដធាត់ Omega3 បង្កើនកម្រិតកូឡេស្ដេរ៉ូលល្អ នៅក្នុងរាងកាយ និងជំនួយ
ដល់ការប្រយុទ្ធប្រឆាំងការកើនឡើងកម្រិតកូឡេស្ដេរ៉ូលមិនល្អបានយ៉ាងមានប្រសិទ្ធភាព។



សណ្ដែក ៖ សណ្ដែកមានគុណសម្បត្ដិប្រសើរ សម្រាប់សុខភាពបេះដូងរបស់អ្នក ទោះជាយ៉ាងណាប្រភេទសណ្ដែកទាំងអស់នឹងជួយបញ្ចុះ កម្រិតកូឡេស្ដេរ៉ូលខ្ពស់ នៅក្នុងរាងកាយរបស់អ្នក។ សណ្ដែកសម្បូរដោយជាតិសរសៃ Fiber ហើយ វាមានផ្ទុក នូវសារធាតុប្រូតេអ៊ីនជាច្រើន ដែលសារធាតុផ្ទុកជាតិធាត់ទាប។ លោកវេជ្ជបណ្ឌិត Eileen មានប្រសាសន៍ថា៖ « ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា សណ្ដែកអាចជួយបញ្ចុះកម្រិតកូឡេស្ដេរ៉ូល បានច្រើនរហូតដល់ ៨% ដោយគ្រាន់តែអ្នកទទួលទានវាកន្លះពែងជាប្រចាំ »។

ខ្ទឹមស ៖ ខ្ទឹមសក៏ជួយបញ្ចុះកម្រិតកូឡេស្ដេរ៉ូល នៅក្នុងរាងកាយរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពដែរ។ វាមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងកំណក ដែលធ្វើឱ្យស្ទះសរសៃអាទែរ ដោយការការពារបំណែកកូឡេស្ដេរ៉ូល ពីការជាប់ស្អឹតទៅនឹងជញ្ជាំងសរសៃអាទែ។ អ្នកមិនចាំបាច់ទទួលទានវាឱ្យលើសពី ៤កំពិសនោះទេ ដូច្នេះការទទួលទាន ពីរកំពិសក្នុងមួយថ្ងៃ គឺជាបិរមាណសមល្មម ដើម្បីទទួលបានគុណប្រយោជន៍ប្រសើរ។

ស្លឹកផ្ទី ៖  ស្លឹកផ្ទីជំនួយដល់ការបញ្ចុះកម្រិតកូឡេស្ដេរ៉ូល ពីព្រោះវាមានផ្ទុកនូវសារធាតុ lutein។ សារធាតុ lutein ត្រូវ
បានមនុស្សចាត់ទុកថា វាជាសារធាតុចិញ្ចឹមមួយប្រភេទ ដែលមានប្រសិទ្ធភាពការពារ ជញ្ជាំងសរសៃអាទែរបស់អ្នក
ប្រឆាំងនឹងកូឡេស្ដេរ៉ូល ដែលអាចជាប់ស្អិតនឹងសរសៃអាទែ បង្កជាការស្ទះសរសៃឈាម។

ផ្លែឈើ និងប្រេងអូលាវ ៖ ជាតិសរសៃ Fiber នៅក្នុងផ្លែឈើមានគុណសម្បត្ដិបញ្ចុះកម្រិតកូឡេស្ដេរ៉ូល។ ផ្លែប៉ោម ផ្លែ Pears ក្រូចថ្លុង ស្រ្ដូប៊ឺរី និងប្រភេទផ្លែឈើជូរ មាននូវជាតិសរសៃ Fiber ងាយរំលាយ ដែលជួយបញ្ចុះបរិមាណកូឡេស្ដេរ៉ូល នៅក្នុងរាងកាយ។ ប្រេងអូលាវ សម្បូរទៅដោយខ្លាញ់ម៉ូណូ មិនផ្ទុកអ៊ីដ្រូសែនច្រើនមានប្រសិទ្ធភាព ប្រឆាំងនឹងកម្រិតកូឡេស្ដេរ៉ូលមិនល្អ នៅក្នុងរាងកាយ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth


Tags: Health news