CamNews

តារា 

នាយ ចយ ប្រៀប​ប្រដូច​អាណិក​ជន​ខ្មែរ នៅ​បា​រាំង ឈ្មោះ Garry Bane ទៅ​នឹ​ង​កង្កែប​ក្នុង​អណ្តូង (Video)

(ភ្នំពេញ)៖ ស្របពេលទស្សនិកជន អ្នកនិយមលេងហ្វេសប៊ុកជាច្រើន ទាំងតារាសិល្បខ្មែរ និងអ្នកគាំទ្របានប្រតិកម្ម ទៅលើពាក្យសម្តីរិះគន់ មើលងាយស្រ្តីខ្មែរ ដែលលាបថ្នាំ​សក់ពណ៌ក្រហម និងលឿង ពីសំណាក់អាណិកជនខ្មែរ រស់នៅបារាំងម្នាក់ឈ្មោះ Garry Bane នេះដែរ តារាកំប្លែង​អ​ស់សក់ ស្ថិតក្នុងក្រុមនាយ ក្រឹម គឺនាយ ចយ ក៏បានចេញ​វីដេអូ​ប្រតិកម្ម ដោយផ្ទុះកំហឹងខឹង​ខ្លាំងៗ ជាលើកដំបូង ដោយប្រៀបប្រដូច​អាណិកជននោះថា ជាកង្កែបក្នុងអណ្ដូង មិនបានមើលឃើញអ្វី ឲ្យទូលំទូលាយ ។

នៅក្នុងវីដេអូ របស់តារាកំប្លែងនាយ ចយ បាននិយាយថា «ខ្ញុំសុំផ្ញើសារមួយនេះ ទៅលោក Gar​ry​ Bane នៅបា​រាំង ដែលមើលងាយស្រ្តីខ្មែរ អ្នកដែលលាបសក់ ពណ៌ក្រហម និងលឿងថា សុទ្ធ​ជាស្រីសំផឹងអស់សាច់…។ លោកឯងមើលងាយស្រ្តីខ្មែរខ្លាំងណាស់ ត្រង់ពាក្យសម្តីនេះ ។ ទោះ​​ខ្ញុំជាមនុស្សដែលមានមុខមាត់ អាក្រក់​មែន ប៉ុន្តែមិនមែនចិត្តអាក្រក់ដូចលោកឯងទេ»​ ។

នាយ ចយ បានបន្តថា «លោកឯងមានមុខស្អាត តែសម្តីនិយាយចេញមក គឺអន់ជាងសត្វឆ្កែទៅ​ទៀ​ត ។ ពូ​កុំនិយាយបែបហ្នឹង ពូកំពុងមើលងាយស្រ្តីខ្មែរខ្លាំង ណាស់ ខ្ញុំមុខអាក្រក់ពិតមែ​ន ​តែខ្ញុំស្រឡាញ់គោរពឲ្យតម្លៃនារីខ្មែរទាំងអស់ ប៉ុន្តែពូនិយាយចេញមក ហាក់មើលងាយស្រីខ្មែរណាស់ សម្តីនេះវាអត់ត្រូវទាល់តែ សោះ ហើយពូគួរតែគិតជាថ្មី ត្រង់ចំណុចនេះ ។ ម្យ៉ាងទៀតបើសិនជាពូនៅតែ អីចឹងទៀតមិនផ្លាស់ប្តូរគំនិតនោះ ខ្ញុំអាចនិយាយប្រដូចពូ ទៅនឹងសត្វកង្កែបនៅ ក្នុងអណ្តូង ។ ខ្ញុំគោរពពូ តែឥឡូវខឹងខ្លាំងពេក សុំហៅថា អាពូកង្កែបក្នុង​អណ្តូងទៅចុះ»។

សូមទស្សនាវីដេអូ របស់តារាកំប្លែងនាយ ចយ ដែលបានបញ្ចេញប្រតិកម្ម ឆ្លើយតបអាណិកជន​ខ្មែរ​ រស់​នៅបារាំង Garry Bane ជាមួយគេហទំព័រ កំសាន្ត ទាំងអស់គ្នាមានដូចខាងក្រោម៖


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh