អាកាសធាតុប្រែមករដូវរំហើយ ដែលមានខ្យល់ខ្លាំងមកពីទិសខាងជើង គួបផ្សំជាមួយភាពស្ងួត
និងក្ដៅបន្ដិច នៃរដូវនេះ ធ្វើឱ្យមិត្តយុវវ័យទាំងឡាយ ងាកមកប្រើប្រាស់សម្លៀកបំពាក់វែងៗ ឬ
ស្លៀកពាក់តាមស្ទីល layering ។
អាវធំ denim គឺជាអាវមួយប្រភេទដែលត្រូវបាននារីភាគច្រើនចូលចិត្តបំផុត នារដូវរំហើយ ព្រោះ វាមិនត្រឹមតែជួយរក្សាភាពកក់ក្ដៅក្នុងថ្ងៃដែលមានខ្យល់ខ្លាំង និងការពារកំដៅប៉ុណ្ណោះទេ វាក៏
មានរចនាដ៏ស្រស់ស្អាត ដើម្បីជួយលើកសម្រស់បានមួយកម្រិត។ ជាមួយនឹងអាវធំ denim ខោខ្លី
ប៉ាក់ឌិនក្បាលដែកគោល , snapback, ស្បែកជើង creepers និងជាពិសេសគឺវ៉ែនតាមូលពណ៌
ខៀវ នារីម្នាក់នេះ បានក្លាយជាស្រីស្អាតលេចធ្លោក្នុងចំណោមហ្វូងមនុស្ស។
សម្លៀកបំពាក់ធ្វើអំពីស្បែក និងរោមសត្វចៀម គឺជារបស់ដែលទទួលបានការប្រើប្រាស់ច្រើន
ក្នុងរដូវរំហើយ ជាក់ស្ដែងដូចនារីម្នាក់នេះ។ នាងបានជ្រើសរើសអាវរោមសត្វចៀមដ៏កក់ក្ដៅ
ដើម្បីពាក់ជាមួយសំពត់ធ្វើអំពីស្បែក បង្កើតបានជាឈុតសម្លៀកបំពាក់មានលក្ខណៈ casual
ទាក់ទាញ និងប្លែកភ្នែក។
អាវ crop-top ក្រាស បង្ហាញផ្ចិត គ្របដណ្ប់ដោយអាវសិមិសចងចង្កេះ ក៏ជាស្ទីលមួយដើម្បី
ប្រើប្រាស់ក្នុងរដូវរំហើយ។ នៅក្នុងពេលមានខ្យល់ខ្លាំង ឬក្ដៅ អ្នកអាចពាក់អាវសិមិស ពីលើ
អាវអាវ crop-top បង្កើតបានជាស្ទីលមួយទៀត ដែលមានប្រយោជន៍ជួយការពាររាងកាយរបស់
អ្នក។
នេះក៏ជាការរួមផ្សំរវាងស្ទីលពីរផ្សេងគ្នា ប៉ុន្ដែឈុតដែលស្រីស្អាតម្នាក់នេះប្រើប្រាស់ បែរជា
លាយបញ្ចូលគ្នារវាងមួកបែប casual ធម្មតា អាវយឺត ស្បែកជើង ankle boots ព្រពទាំងកាបូប
ស្ពាយ និងសំពត់ maxi sheer ដ៏គួរចាប់អារម្មណ៍។
នារីម្នាក់នេះវិញ កំពុងតែចាប់យកនូវការពេញនិយមបានយ៉ាងឆាប់រហ័ស នៅពេលនាងជ្រើស
រើសសម្លៀកបំពាក់ដែលត្រូវគេយល់ថា នឹងធ្វើឱ្យកក្រើកក្នុងរដូវរំហើយ និងរដូវរងាឆ្នាំនេះ គឺ
អាវធ្វើអំពីស្បែក និងសំពត់ tartan ។ ការជ្រើសរើសនេះ ជួយឱ្យរូបមន្ដនៃការស្លៀកពាក់សាមញ្ញ
ក្លាយជាអស្ចារ្យជាងមុន។
ការប្រើប្រាស់អាវយឺតធំវែង និងខោវែងរឹបរាងដែលមានរូបភាពស្រស់ស្អាត និងសាមញ្ញរបស់
នារីម្នាក់នេះ មិនបង្កឱ្យមានភាពច្រំដែលនោះទេ ផ្ទុយទៅវិញ វាជួយឱ្យនាងកាន់តែមានភាព
ស្រស់ស្អាត និងប្លែកភ្នែក។
ប្រសិនស្ថិតនៅថ្ងៃដែលមានខ្យល់ខ្លាំង ហើយអ្នកក៏នៅតែចង់បង្ហាញភាពទាក់ទញ នោះឈុត
មួយនេះអាចជួយអ្នកបាន។ ការរួមផ្សំរវាងអាវ crop-top ខោរឹបរាង skinny អាវមានមួក hoodie
និងស្បែកជើង sneakers នឹងជួយឱ្យអ្នកបញ្ចេញស្ទីលដ៏ស្រស់ស្អាតមួយ ប៉ុន្ដែក៏នៅមានភាព
សាមញ្ញ។
នៅពេលប្រើប្រាស់ឈុតមួយនេះ យើងជឿថា អ្នកនឹងប្រាកដជាមានភាពលេចធ្លោជាងគេមិន
ខាន។ ចំណុចទាក់ទាញរបស់ឈុតនេះ នោះគឺកាបូប និងស្បែកជើងពណ៌ក្រហមជាំ។
ឈិតសម្លៀកបំពាក់មួយដែលមានពីរពណ៌ ខ្មៅ និងស ត្រូវបានគេជឿថា មានការពេញនិយម
ជាងគេ។ ឈុតមួយនេះ នឹងជួយឱ្យអ្នកប្រើប្រាស់បញ្ចេញបាននូវភាពមាំមួយ និងស្រស់ស្អាត។
ដោយ ៖ តារា
ប្រភព ៖ k14