ជាមួយនិងសម្រស់នៃពណ៌សាមញ្ញនៃរដូវរងា តារាពិភពលោក បានច្នៃប្រឌិតឡើងនូវឈុតសម្លៀក
បំពាក់ដ៏ឆើតឆាយ ប្រកបដោយភាពថ្លៃថ្នូរ។
Jessica លេចធ្លោក្នុងឈុត trench-coat ឆ្នូតទទឹង ពាក់ពីខាងក្រៅអាវយឺតពណ៌ស និងខោខៅ
ប៊ោយរឹបរាងសាមញ្ញ។ ស្បែកជើងពណ៌ខ្មៅ កវែងមធ្យម ankle boots របស់នាង គឺជារបស់មួយ
ដែលត្រូវបានតារាជាច្រើន និយមចូលចិត្ត ក្នុងឆ្នាំនេះ។
Nana (After School) ក្នុងអាវរងារោមសត្វ ពីរពណ៌ (ក្រហម និងពណ៌ស្លាបកំភេម) ដ៏ប្លែកភ្នែក។
Minzy (2NE1) លេងស្ទីលខុសគេ ៖ ខោខ្លី ស្លៀកពីក្រៅខោវែងស្បែករឹបរាង ជាមួយនិងអាវរងា
រោមសត្វក្រាស់ មានរាងស្ទើរ ប្រកបដោយភាពកក់ក្ដៅ។ Minzy ជ្រើសរើសពណ៌ស្រគាំ ខ្មៅ ប្រផេះ
ដើម្បីជៀសវាងភាពច្របូកច្របល់។
Yoon Eun Hye ពាក់អាវក្រឡាការ៉ូ ក្រហមខ្មៅ សមស្របនឹងសម័យនិយម ពាក់ជាមួយខោខៅ
ប៊ោយដាច់ជង្គង់ និងស្បែកជើងកីឡា បញ្ចេញភាពមាំមួន នៅទីសាធារណៈ។
Miley Cyrus ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពេលនាងស្លៀកពាក់ជិតលើ ជិតក្រោម។
Selena Gomez ក៏រត់តាមសម័យកាលនៃអាវសិមិសក្រឡាការ៉ូ ពណ៌ក្រហមខ្មៅ ជាមួយខោ trigging
រឹបរាង និងស្បែកជើងកវែងមធ្យម។
Lady Gaga ក៏ធ្វើឱ្យកក្រើកទំព័រសារព័ត៌មាន ដោយសារតែឈុតសម្លៀកបំពាក់បែបណូអែលរបស់
នាង។
ចំណែក Rihanna វិញ ក៏ស្លៀកពាក់បែបសាមញ្ញ ដោយខោរឹបរាង និងអាវរងាកីឡា ពណ៌ក្រមៅ។
Katy Perry
Emma Watson
Rita Ora
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Victoria's Secret បណ្ដេញតារាម៉ូដែលរបស់ខ្លួន ព្រោះរិះគន់ Taylor Swift ?
ការស្លៀកពាក់ ៤ប្រភេទ សម្រាប់រដូវត្រជាក់ ដែលតារាកូរ៉េឡង់សេច្រើនបំផុត
សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ K14