CamNews

ម៉ូដែល 

Victoria's Secret ជាប់សង្ស័យថា “លួចចម្លង” ម៉ូដែលរបស់ Antonio Berardi

ក្រុមអ្នកជំនាញផ្នែកម៉ូដែល បានរកឃើញចំណុចដូចគ្នាទាំងស្រុង ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ រវាង
សម្លៀកបំពាក់របស់ Victoria's Secret ឆ្នាំនេះ ទៅនឹងម៉ូដែលឆ្នាំ ២០១០ របស់ក្រុមហ៊ុនសម្លៀក
បំពាក់លំដាប់ប្រណិត Antonio Berardi ។

រយៈពេលកន្លង ក្រុមអ្នកគាំទ្ររបស់ Victoria's Secret បានទស្សនាកម្មវិធីមួយ ប្រមូលផ្ដុំដោយ
ម៉ូដែលលេចធ្លោបំផុត ដែលបានដើរបង្ហាញដោយក្រុមតារាចម្រៀងល្បីឈ្មោះ។ Victoria's Secret ប្រាកដជាបានធ្វើឱ្យក្រុមអ្នកគាំទ្រ មិនអាចភ្លេចបាននូវម៉ូដែលដ៏ស្រស់ស្អាតរបស់ខ្លួន ប្រសិនថ្មីៗ
នេះ ទស្សនិកជនមិនបានរកឃើញចំណុចដូចគ្នារវាងកម្រងម៉ូដែលសម្លៀកបំពាក់របស់ Victoria's
Secret និងរចនារបស់ក្រុមហ៊ុន Antonio Berardi ។ ចំណុចខុសគ្នាដែលគេងាយនឹងមើលឃើញ នោះគឺនៅលើសម្លៀកបំពាក់របស់ Victoria's Secret មានស្លាប រួមនឹងគ្រឿងសម្អាងលេចធ្លោមួយ
ចំនួន។

សម្លៀកបំពាក់ដែលបង្ហាញដោយ Cara Delevingne ដូចគ្នាស្ទើរទាំងស្រុងទៅនឹងម៉ូដែលរបស់
ក្រុមហ៊ុន Antonio Berardi ក្នុងកម្រងសម្លៀកបំពាក់ ឆ្នាំ ២០១០

 

ម៉ូដែលខោ skinny ឌិន sequin ដ៏ស្រស់ស្អាតរបស់ Antonio Berardi ឆ្នាំ ២០១២....

 

បែរជាបង្ហាញខ្លួននៅលើឆាកបង្ហាញម៉ូដរបស់ Victoria's Secret ក្នុងពេលកន្លង។


ដោយសារតែភាពដូចគ្នានេះហើយ បាននាំឱ្យមានករណីសង្ស័យថា Victoria's Secret លួចចម្លង
រចនារបស់ Antonio Berardi ។ ប៉ុន្ដែ   មតិមួយចំនួន បែរជាគិតថា អគ្គនាយកផ្នែកច្នៃម៉ូដរបស់
Victoria's Secret អ្នកស្រី Sophia Neophitou គឺជាអតីតទីប្រឹក្សាដ៏យូរឆ្នាំរបស់ក្រុមហ៊ុន Antonio
Berardi ដូច្នេះ ការជាន់នឹងគំនិតដដែលមួយ ឬពីរ នៃកម្រងម៉ូដែលសម្លៀកបំពាក់របស់ក្រុមហ៊ុន
ទាំងពីរ គឺជារឿងដែលអាចកើតមានឡើង។

បច្ចុប្បន្ន អ្នកស្រី Sophia Neophitou និងអ្នកតំណាងរបស់ Antonio Berardi មិនទាន់បានចេញ មុខបកស្រាយយ៉ាងណានៅឡើយ ប៉ុន្ដែ ករណីខាងលើនេះ ក៏ធ្វើឱ្យមានផលប៉ះពាល់មិនតិចនោះ
ដែរ ចំពោះកិត្តិនាមរបស់ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោកដូច Victoria's Secret ។

 

អត្ថបទ​​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?

វិធី​ជ្រើសរើស​ខោ​ខៅ​ប៊ោ​យ​រហែក ម៉ូ​ដែល ២០១៣/២០១៤

street style កំពូលៗ របស់​អ្នក​ស្នេហា​សម្លៀកបំពាក់ ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ រដូវ​ផ្កា​រីក/រងា




ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ thefashionspot


Tags: Victoria’s Secret Antonio Berardi copy clothes model Cara Delevingne Sophia Neophitou