ព័ត៌មានអន្តរជាតិ ៖ ក្រពើច្រើនជាង ១៥,០០០ ក្បាលត្រូវបានរកអោយឃើញថា បានរួច
ចេញពីកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង នាប្រទេសអាហ្វ្រិកខាងត្បូង ខណៈពេលដែលមាន
ភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីពេលកន្លងទៅនេះ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌
មានបរទេស Happening ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចដោ
យបានចាប់ពួកវាបានមកវិញ មានចំនួនជាងពាក់កណ្តាលនៃក្រពើដែលបានរួចចេញពីកសិ
ដ្ឋាន។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ដើមឡើយទន្លេLimpopo ដែលមានទីតាំ
ងនៅក្បែរតំបន់នោះ មានក្រពើតែពីរទៅបីតែប៉ុណ្ណោះ ដោយឡែក មកទល់នឹងពេលនេះ
ពួកវាមានច្រើនណាស់ ដូច្នេះ ការប្រុងប្រយ័ត្នក៏ដូចជាការប្រកាសអាសន្នត្រូវបានធ្វើឡើង
គួររំឭកផងដែរថា ក្រុមមន្រ្តីមានសមត្តកិច្ច ក៏កំពុងប្រឹងប្រែងបំពេញនូវវីជ្ជាជីវៈរបស់ខ្លួនក្នុង
ការតាមប្រមាញ់សត្វក្រពើទាំងនោះមកវិញ ស្របពេលដែលប្រតិបត្តិការត្រូវបានធ្វើឡើង
នៅពេលយប់ ពីព្រោះថា ក្រពើងាយស្រួលចាប់ជាជាងពេលថ្ងៃ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening