CamNews

តារា 

អីក៏ឡូយម៉្លេះ! នាង Taew Natapohn មិនត្រឹមតែស្អាតហើយល្បីទេ ថែមទាំងអាចធ្វើរឿងអស្ចារ្យបែបនេះទៀត

កំសាន្ត ៖ ប្រជាជនកម្ពុជាកម្ពុជាយើងប្រហែលជាធ្លាប់បានស្គាល់នាង Taew Natapohn Tameeruks រួចមកហើយ ព្រោះនាងគឺជាតារាស្រីមួយដួង ដែលទើបតែមកកាន់ប្រទេសយើងកាលពីប៉ុន្មានខែមុនកន្លងទៅនេះ ។ 

នាង Taew ត្រូវបានមហាជនស្គាល់ថា ជាតារាសម្តែងស្រីដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ រូបនាងថែមទាំងជាសិស្សឆ្លាតមួយរូបនៅក្នុងសាលាទៀតផង ។ 

តួស្រីក្នុងរឿង "ព្រះម៉ែនាគី" រូបនេះបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Chulalongkorn university ក្រោមជំនាញ ស្ថាបត្យកម្ម ។ 

ប្រភពដដែលរបស់ប្រទេសថៃបានឲ្យដឹងនូវរឿងដ៏អស្ចារ្យមួយអំពី មិត្តស្រីលោក Thon Aach Lhaisakul ថា នាងបានបង្កើតគំរោងមួយដែលមានឈ្មោះថា (250 bed general hospital with dermatology and cosmetic surgery) ដែលជាគំរោងដូចជារៀមច្បងរបស់នាង កាលពីពួកគេបញ្ចប់ការសិក្សាដែរ ។​

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ ទទួលបានទិន្ទេស A សម្រាប់គំរោងដែលនាងបានបង្កើតឡើងនេះទៀតផង ពិតជាតារាស្រីគំរូបសម្រាប់ Fans យ៉ាងពិតប្រាកដមែន ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul