CamNews

កីឡា 

Man Utd ហ៊ានឲ្យថ្លៃខ្លួន Ronaldo ត្រឹមតែ​ ៦៥ លានផោន ខណៈដែលកន្លងមកហ៊ានតម្លៃ Bale ដល់ទៅ ១១៣ លានផោន

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រមួយបានលើកឡើងថា​ Man United ហ៊ានបោះ​តម្លៃ​ខ្លួន របស់ Ronaldo ត្រឹមតែ ៦៥ លានផោន ប៉ុណ្ណោះ ខណៈពេលដែលកន្លងមក ក្រុមធ្លាប់ធ្លាប់បាន​លេចឮដំណឹងថា​ ហ៊ានចាយលុយដល់ទៅ ១១៣ លានផោន តាមយកកីឡាករ Gareth Bale ។ 

មិនទាន់មានការសម្រេចជាលទ្ធផលនៅឡើយទេ ​ខណៈដែរមានការចុះផ្សាយពីគេហទំព័រ dailystar បាន​បង្ហើបថា Man United ហ៊ានចាយទុនត្រឹមតែ​ ៦៥ លានផោន​ដើម្បីទិញយកអតីតខ្សែប្រយុទ្ធរបស់ ខ្លួនទៅ​វិញ ដើម្បីបំពេញមហិច្ឆិតា ជោគជ័យនារដូវកាល Premier League ក្រោយនេះ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា Ronaldo គឺជាកីឡាករដែល Man United តាមបញ្ចុះបញ្ចូលយ៉ាងស្អិតជាង​កីឡាករណាៗ ទាំងអស់​ រហូតដល់ថ្នាក់ សូម្បីតែលោក Alex Ferguson ក៏ធ្លាប់មានទំនាក់ទំនង​អូសទាញ​ឲ្យវិលត្រលប់វិញដែរ ប៉ុន្ដែរហូតមកទល់ពេលនេះ នៅមិនទាន់សម្រេចជាផ្លែការ​នៅឡើយ ។ 

យោងតាមលោក Pete Jenson ដែលជាអ្នកវិភាគដ៏ប៉ិនប្រសព្វ​ បានអះអាងថា បើទោះជាស្ថិតក្នុងតម្លៃដែល​ Man United បានលើកឡើងមកមែន ក៏ Real Madrid មិនយល់ព្រមលក់ចេញដែរ​​ ហើយម្យ៉ាងវិញ​ទៀត​ ប្រជាប្រិយភាព និង ការគាំទ្រ​រវាង​ Ronaldo នឹង Garath Bale ក៏មានភាពខុសប្លែកគ្នាដែរ ដោយ Ronaldo មានអ្នកគាំទ្រច្រើនជាង ហើយហេតុអ្វី បានជាត្រូវហ៊ាន សម្រេចតម្លៃនោះ ។ បន្ថែមពីលើនេះផងដែរ​ កាលពីចុងឆ្នាំ ២០១៤ ដើមឆ្នាំ ២០១៥ Man United ធ្លាប់ហ៊ានទិញកីឡាករ Gareth Bale ដល់ទៅ ១១៣ លានផោន ហើយចំណែក Ronaldo ពេលនេះ ហ៊ានត្រឹមតែ ៦៥ លានផោន ទៅវិញ ។ 

អាន៖ Manchester United ត្រៀម​ខ្លួន​ជា​ស្រេច​ ជាមួយកញ្ចប់​ថវិការយ៉ាងធំដល់ទៅ ១១៣ លានផោន សម្រាប់ Gareth Bale

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Ronaldo