CamNews

ប្លែកៗ 

ខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ របស់ប្តីប្រពន្ធមួយគូ ធ្វើឲ្យក្មេងៗ កើតក្ដីច្រណែន

បរទេស៖ រូបភាពខួប អាពាហ៍ពិពាហ៍ ៤០ឆ្នាំ របស់ប្តីប្រពន្ធមួយគូ ពេលបានឃើញហើយ ពិតជាធ្វើឲ្យអ្នកច្រណែន ដោយសារពួកគាត់ បានយកឈុតអាពាហ៍ពិពាហ៍ កាលពី៤០ឆ្នាំមុន មកស្លៀកពាក់ម្តងទៀត ហាក់ដូចពួកគាត់ កំពុងវិលត្រឡប់ ទៅរកអតីតកាល ដ៏ផ្អែមល្ហែមនោះវិញ។ 

ប្តីប្រពន្ធមួយគូនេះ បានរៀបការជាមួយគ្នា កាលពីថ្ងៃទី១២ ខែកក្កដាឆ្នាំ១៩៧៥ ហើយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ នេះ ពួកគាត់ បានរំលឹកខួបអាពាហ៍ពិពាហ៍៤០ឆ្នាំ ជាមួយនឹងស្ទីលដដែល ហើយរូបភាព ដ៏ផ្អែមល្ហែមនេះដែរ ត្រូវបានកូនប្រុស របស់អ្នកទាំងពីរ យកមកបង្ហោះក្នុងបណ្តាញ ទំនាក់ទំនងផ្សេងៗ ដោយសរសេរថា« ខួបអាពាហ៍ ៤០ឆ្នាំ របស់ម្តាយឪពុកខ្ញុំ គ្រប់យ៉ាងមិនផ្លាស់ប្តូរ សូម្បីតែពុកមាត់ របស់ឪពុកខ្ញុំ ឈុតអាពាហ៍ពិពាហ៍ពួកគាត់ នៅតែពាក់សម តែម្តាយរបស់ខ្ញុំដូរមួកថ្មី » ។

កូនប្រុសពួកគាត់ បានបន្តថា កាលពីឆ្នាំ៧៥ ឪពុកបានខ្ចីម៉ូតូ របស់បងប្រុសគាត់ តែឥឡូវជាម៉ូតូ របស់គាត់ ដែលទិញ កាលពីឆ្នាំ១៩៩៦ ហើយផ្ទះ គឺជាផ្ទះផ្ទាល់ខ្លួន ព្រោះគាត់បានចេញពី ឪពុកម្តាយ បន្ទាប់ពីរៀបការរួច ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh