CamNews

មិនគួរឲ្យជឿ 

ពីម្តាយកន្ធាត់ ក្លាយជានារីដ៏ស្រស់ស្អាត ផ្អើលពិភព អ៊ិនធើណេត

មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ
ដោយ គេហទំព័រសារព័ត៌មានបរទេស  singaporeseen   កាលពីពេលកន្លងទៅនេះ  បាន
គូសបញ្ជាក់អោយដឹងថា​​  ស្រ្តីមេផ្ទះ  ដែលត្រូវជាម្តាយកូនតូចពីររូប  វ័យ ៤៦ ឆ្នាំ ជនជាតិ
កូរ៉េ​ ពិតជាបានធ្វើអោយមាន  ភាពភ្ញាក់ផ្អើល  ជាខ្លាំង  នៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈ
ពេលដែលលោកស្រី  បានវិវត្តន៍ខ្លួន មកក្លាយជានារីស្រស់ស្អាត ក្នុងរយៈពេលត្រឹមតែ ៣
ខែ តែប៉ុណ្ណោះ ដោយធ្វើការសម្រកទម្ងន់បានដល់ទៅ ២០ គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា  ស្រ្តីជាម្តាយជនជាតិ កូរ៉េ ​ វ័យ ៤៦ ឆ្នាំរូបនេះ មានឈ្មោះ Jung Da
Yeon ។ ដោយឡែក ប្រភពសារព័ត៌មានដដែលក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផង
ដែរថា      លោកស្រី  Jung  ពិតជាទទួលបានកេត្តិនាមជាខ្លាំង  បន្ទាប់ពីលោកស្រីបាន
បង្ហោះរូបចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត។

យ៉ាងណាមិញ បើនិយាយពីយុទ្ធវិធី ដែលបានធ្វើអោយលោកស្រី ក្លាយជាស្រីស្អាតក្នុង
រយៈពេលត្រឹមតែ  ៣  ខែ  ដោយសម្រកបាន ២០  គីឡូក្រាមនោះ  ក៏ព្រោះតែលោកស្រី​
មានការតាំងចិត្តខ្ពស់ ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងធ្វើការតមអាហារអោយបាន
ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស   ។  ខាងក្រោមនេះ  គឺជារូបភាពមួយចំនួន ស្តីពីការ
វិវត្តន៍ខ្លួនរបស់លោកស្រី​ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖​ ពិសី
ប្រភព ៖ singaporeseen  


Tags: international news strange news unbelievable news pic