រថយន្តម៉ាក Aston Martin Vanquish បានបង្ហាញនូវស៊េរី ២០១៤ របស់ខ្លួនដែលនឹងជំនួស
ឲ្យម៉ូដែលមុនគឺ Aston Martin DBS។ តួឡានត្រូវបានធ្វើឡើងពីដែកកាបូន ជាមួយនឹងការ
បំពាក់ម៉ាស៊ីនថ្មី V12 ដែលមានកំលាំង ៥៦៥ hp និងកំលាំងបង្វិល ៤៥៧ lb ft និងបច្ចេក
វិទ្យាទំនើបជាច្រើនទៀត។
លោក Ulrich Bez ជាអគ្គនិយករបស់ Aston បាននិយាយថា Aston Martin Vanquish នេះ
គឺជារថយន្តដ៏ល្អបំផុតបើបៀបនឹងរថយន្តដែលយើងធ្លាប់ធ្វើកន្លងមក។
រថយន្តនេះមើលទៅហាក់ដូចជាមានរាងធំជាងម៉ូដែល DBS។ ចំណែកឯការរចនាខាងក្នុង
វិញគឺមានភាពទូលាយ និងថ្មីភ្លឺរលោង និងប្រព័ន្ធប៉ះចុចដែលប្រើដោយសេនស័រ។ នៅពេល
បើកបរ លោកអ្នកនឹងរំភើបជាមួយនឹងសំលេងម៉ាស៊ីន V12 នេះ និងលំនឹងចង្កូតរបស់វា។
រថយន្តនឹងចរដល់ល្បឿន ៦០mph នៅខណៈពេល 4 វិនាទីដំបូង ដែលល្បឿនកំពូលគឺ
១៨៣mph។
រថយន្តនេះនឹងចាប់ផ្តើមដំណើរការលក់នៅឆ្នាំក្រោយ (២០១៣) ជាមួយនឹងតំលៃ $282,110
ដុល្លាសហរដ្ឋ៕
ដោយ៖ រិនដូ
ប្រភព៖ autoweek