CamNews

ភាពយន្ត 

Deepwater Horizon ឬ សមុទ្រភ្លើង សោកនាដកម្មពិត នៃវិនាសកម្ម ផ្ទុះអណ្តូងរ៉ែ របស់អាមេរិក(Trailer Inside)

ព័ត៌មានអន្តរជាតិ ៖ ការពិតដែលមិនអាចប្រកែកបាន នោះគឺថា ប្រិយមិត្ត រាល់គ្នា ប្រាកដជាគិតថា វាគឺជាខ្សែភាពយន្ត តែជាក់ស្តែង វាគឺជារឿងពិត ដែលផ្អែកលើការពិត កាលពី ៦ ឆ្នាំមុន ។ Deepwater Horizon ឬ សមុទ្រភ្លើង គឺជាដំណើររឿងពិត នៃវិនាសកម្មលេចធ្លាយប្រេងរបស់សហ អាមេរិក កាលពី ៦ ឆ្នាំមុន ពោលជាសោកនាដកម្មដ៏អាក្រក់បំផុត នៃការលេចធ្លាយប្រេង អំឡុងខែ មេសា ឆ្នាំ ២០១០ ដែលបានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី ផ្ទុះអណ្តូងរ៉ែរុករកប្រេង។ 


Deepwater Horizon ពីអ្នកដឹកនាំខ្សែភាពយន្ត Lone Survivor ពោលគឺលោក Peter Berg ធានាថា នឹងមិនធ្វើឲ្យអស់លោកអ្នកខកបំណងនោះទេ ពីព្រោះថា គ្រប់ឈុត គ្រប់ឆាក គឺស្តែងចេញពីរឿង ពិតផ្ទាល់តែម្តង ។​ Deepwater Horizon ឬ សមុទ្រភ្លើង គ្រោងនឹងចាក់បញ្ចាំងចាប់ពីថ្ងៃស្អែកនេះត ទៅហើយគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ ក្នុងនោះ ក៏មានការបញ្ចាំងជាលក្ខណៈ 4DX ដូចគ្នាដែរ នៅឯរោងភាពយន្តទំនើប Major Cineplex By Cellcard នៅឯផ្សារទំនើប អ៊ីអនម៉ល ជាន់ទី ២ ។ អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា កាលពីរាត្រីថ្ងៃទី ៤ តុលា ម្សិលមិញនេះ ក៏មានកម្មវិធីដ៏អស្ចារ្យមួយ នោះគឺ សន្និសិទកាសែត នៃការមកដល់ ក៏ដូចជា ការចាក់បញ្ចាំងរឿង Deepwater Horizon ឬ សមុទ្រភ្លើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈសន្និសិទកាសែត ផ្ទាល់ មានការចូលរួមពីសំណាក់មហាជនយ៉ាងច្រើនកុះករ នៅឯសាលរោងភាពយន្ត Major Cineplex ។ 




គួររំឮកថា Deepwater Horizon ឬ សមុទ្រភ្លើង ចូលរួមសម្តែងដោយតារាល្បីៗហូលីវូដ លំដាប់ជួរ មុខមួយចំនួនដូចជា ៖ Mark Wahlberg, Kurt Russell, Douglas M. Griffin, James DuMont និង Gina Rodriguez ជាដើម ។ ធានាថាប្លែក ព្រោះផ្អែកលើរឿងពិត ពិតជាល្អមើល ជក់ចិត្ត នាវិនាទី អណ្តូងរ៉ែប្រេង ជួបនឹងវាសនាកម្ម ផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ ។ ចាំអង្កាល់ទៀត កុំឲ្យខក ខានឲ្យសោះណ៎ា ។



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។




Tags: Westec Movie Eddie The Eagle Deepwater Horizon