CamNews

ភាពយន្ត 

Tony Leung និង Song Hye-Kyo ជួបគ្នាក្នុងខ្សែភាពយន្តថ្មី

លោក Tony Leung អ្នកដឹកនាំរឿង Teh Wong Kar Wai ដែលជាខ្សែភាពយន្តហុងកុងដ៏ល្បីបាន
ចាប់ផ្ដើមក្នុងការរៀបចំថតខ្សែភាពយន្តថ្មីដែលមានចំនងជើងថា The Grandmasters ដែលនឹង
ត្រូវបានចាក់បញ្ចាំងនៅហុងកុង ក្នុងអំឡុងចុងឆ្នាំ ២០១២ នេះ។

ខ្សែភាពយន្តថ្មីរបស់លោកនេះត្រូវបានចូលរួមសម្ដែងដោយតារាល្បីៗដូចជា អ្នកដឹនាំរឿងនេះ
ផ្ទាល់រួមជាមួយ Zhang Ziyi, Chang Chen និងមានតារាកូរ៉េផងដែរគឺនាង Song Hye-Kyo ដែល
គេស្គាល់ថាជា ហាន់ជីអុន។

ខ្សែភាពយន្តនេះនឹងមានលោក Tony Leung ជាតួឯកតែម្ដងខណៈដែលលោកត្រូវហាត់សមនូវ
ក្បាច់គុណចិនបន្ថែម ព្រោះវាជារឿងដែលនិយាយបីក្បា់ចគុណចិន។ ចំនែកឯនាង Song Hye-
Kyo ក៏សប្បាយចិត្តក្នុងការថតរឿងនេះដែរព្រោះនាងទទួលបានជោគជ័យជាខ្លាំងក្នុងខ្សែភាព
យន្ត ២០៤៦ របស់ហុងកុងដែលនាងបានថតជាមួយ Tony កាលពីឆ្នាំទៅមិញ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ asiancrunch 


Tags: china star movie