CamNews

យល់ដឹង 

រូបមន្ដធម្មជាតិដើម្បីព្យាបាលបបូរមាត់ស្ងួត និងប្រេះ

បបូរមាត់ស្ងួត ប្រេះ មានន័យថារាងកាយត្រូវការជាតិទឹកបន្ថែម។ ដូច្នេះមុនពេលដែលអ្នក ទៅជាវក្រែមនិងឡេថ្លៃៗ ដើម្បីព្យាបាល  អ្នកគួរតែសាកល្បងពិសាទឹកក្តៅឧណ្ហ ៗ ពីរបីកែវ ដើម្បីជាដំណោះស្រាយយូរអង្វែងសិន។ ទឹកក្តៅឧណ្ហៗ ស៊ុប និងតែបៃតង គឺជាសមាសធាតុដ៏ល្អបំផុតក្នុងការផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់រាងកាយរបស់អ្នក នៅក្នុងខែក្ដៅ ឬត្រជាក់។ ខាងក្រោមនេះ គឺជាគ្រឿងផ្សំធម្មជាតិមួយចំនួន ដែលអាចជួយឱ្យបបូរមាត់រលោង និងមានសំណើម ក្នុងរដូវត្រជាក់។


ទឹកឃ្មុំ

ទឹកឃ្មុំ មានគុណសម្បត្តិប្រឆាំងនឹងមេរោគ និងបាក់តេរី ព្រមទាំងមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន C ដែលផ្ដល់ជាតិទឹកដល់កោសិកាស្បែកខូច។ រូបមន្ដទឹកឃ្មុំលាយស្ករស ទឹកឃ្មុំលាយទឹកក្រូចឆ្មារ ទឹកឃ្មុំលាយគ្លីសេរីន ឬទឹកឃ្មុំលាយជាមួយ Rose Water សុទ្ធតែជារូបមន្ដដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលបបូរមាត់ប្រេះ។



ទឹកដោះគោ
ទឹកដោះគោត្រូវបានគេស្គាល់ជាទូទៅថា មានអត្ថប្រយោជន៍ច្រើនសម្រាប់រាងកាយទាំងស្រុងរបស់យើង។ វាមានផ្ទុក ជាតិកាល់ស្យូម ប៉ូតាស្យូម វីតាមីន B12 វីតាមីន B2 និងសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើនទៀត ហើយវាក៏មានគុណសម្បត្តិផ្ដល់សំណើមដល់ស្បែកផងដែរ។ សូមលាបទឹកដោះគោ និងរមៀត នៅលើបបូរមាត់របស់អ្នក ហើយទុកវាឱ្យបាន ៥ នាទី មុនពេលលាងសម្អាតវាថ្នមៗ។

ទឹកប៉េងប៉ោះ

ល្បាយប៉េងប៉ះ គឺជារូបមន្ដដ៏មានប្រសិទ្ធភាព ក្នុងការព្យាបាលបបូរមាត់ស្ងួត ខ្មៅ និងប្រេះ ព្រោះវាមានផ្ទុកវីតាមីន c និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលប្រឆាំងនឹងការបំផ្លាញកោសិកាស្បែក និងជួយឱ្យបបូរមាត់រលើបស្រស់ថ្លា។ អ្នកគ្រាន់តែត្រូវលាបល្បាយប៉េងប៉ោះនៅលើបបូរមាត់របស់អ្នក ហើយបន្ទាប់មកលាងវាជម្រះចោល ក្រោយរយៈពេល ១៥ នាទីដើម្បីទទួលបានបបូរមាត់ទន់ និងមានសំណើម ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ndtv


Tags: Health news