CamNews

កីឡាអន្តរជាតិ 

ជម្រើស​ជាតិ​បែលហ្ស៊ិក លុប​ចោល​ការ​ហ្វឹក​ហាត់ ក្រោយ​មាន​ការ​បំផ្ទុះ​​គ្រាប់​​បែក​​នៅ​ទី​ក្រុង​ព្រុច​.

(ព្រុចសែល)៖ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានប្រកាសលុបចោលការហ្វឹកហាត់ជុំគ្នាភ្លាមៗ ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​កណ្តាល​ទី​ក្រុង Brussels ប្រទេល​បែល​ហ្ស៊ិក​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ស្មើ​នឹង​រសៀល​ថ្ងៃ​អង្គារ​ដូចគ្នាម៉ោង​នៅ​កម្ពុជា ។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថ្ងៃនេះថា ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក ដែលគ្រោងចេញធ្វើការហ្វឹកហាត់​ជុំ​គ្នា​នា​រសៀល​ថ្ងៃ​អង្គារ​នេះ គ្រោង​ប៉ះ​ក្រុម​ជម្រើស​ជាតិព័រទុយហ្គាល់ក្នុងមិត្តភាពថ្ងៃទី២៩ មីនាខាងមុខនោះ ក្នុងមិត្តភាពអន្តរជាតិ ត្រូវ​បាន​ដាក់​ក្នុង​មន្ទិល​សង្ស័យ​ហើយ​នា​ពេល​នេះ ។

ការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងបានកើតមានឡើង ក្នុងនោះមានទាំងនៅអាកាសយានដ្ឋាន និងស្ថានីយរថភ្លើង​ក្រោមដី​ផង​ដែរ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​២៩នាក់​បាន​ស្លាប់ និងរបួសជាង៥០នាក់ ខណៈដែលក្រុមជម្រើសជាតិបែលហ្ស៊ិក ក៏ជាក្រុមដែលជាប់ឈ្មោះទៅលេងពាន Euro 2016 នៅ​ប្រទេស​បារាំង​ផង​ដែរ ដោយ​ស្ថិត​ក្នុង​ពូល E ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ស៊ុយអែត និងអៀរឡង់ខាងជើង ៕ 

- អាន ៖ ភារវកម្ម បំផ្ទុះគ្រាប់បែក ២ គ្រាប់នៅអាកាសយានដ្ឋាន ស្លាប់ និងរបួសច្រើននាក់ (មានវីដេអូរន្ធត់)


 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: Int sport news