(ព្រុចសែល)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះបន្ដិចបានឲ្យដឹងថា មានករណីផ្ទុះឆេះចំនួនពីរកន្លែង កើតនៅអាកាសយានដ្ឋានអន្តរជាតិ Brussels Airport ក្នុងប្រទេសប៊ែលហ្សិក ដោយបានបង្កភាពចលាចលយ៉ាងខ្លាំងដល់អ្នកដំណើរ។
ករណីផ្ទុះនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍ផ្លូវការពីចំនួនអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែសាក្សីមួយចំនួនដែលបានឃើញហេតុការណ៍ បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា មានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈដែលអ្នកដំណើរជាច្រើនត្រូវបានអាជ្ញាធរជម្លៀសចេញក្រៅអាកាសយានដ្ឋាន។
មានសាក្សីម្នាក់ បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា រូបគាត់បានឃើញគ្រាប់បែកខ្នាតតូចមួយបានផ្ទុះឡើងនៅកន្លែងប៉ុស្ដិ៍ត្រួតពិនិត្យ ប៉ុន្តែមិនបានសរសេរបញ្ជាក់បន្ថែមពីព័ត៌មានលម្អិតឡើយ៕
ប្រភព ៖ ស៊ីអិនអិន និង ស្កាយញូវ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី