អន្តរជាតិ ៖ មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីហ្វូវសត្វឃ្មុំ បានបើកការវាយលុក
មកលើតំបន់ទីប្រជុំជន នេះបើយោងតាមសេចក្តីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរ
ទេស breakingworldnews ដែលបានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ។
លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកភូមិម្នាក់បានបញ្ជាក់អោយដឹងថាអំឡុងពេលដែល
មានការប្រារព្ធកម្មវិធីបុណ្យសាសនា ហិនណ្ឌូ នៅក្នុងតំបន់ទីប្រជុំជន Sadiya រដ្ឋ Assam ភាគ
ឦសាន ប្រទេសឥណ្ឌា រំពេចនោះ ស្រាប់តែមានហ្វូងសត្វឃ្មុំបានបើកការវាយប្រហារតែម្តង។
គួររំឭកផងដែរថា ក្រោយកើតមានឡើង នូវរឿងដែលមិនគួរអោយជឿនេះ រយៈពេល ២ ថ្ងៃ
ក្រោយ បុរសម្នាក់ដែលមានឈ្មោះថា Purnakanta Buragohain រូមទាំងក្មេងសិស្សសាលាមិន
ទាន់បានបញ្ជាក់អត្តសញ្ញាណម្នាក់ផ្សេងទៀត ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែការញាំ
ញី និងទិចពីសំណាក់ហ្វូងសត្វឃ្មុំ ស្របពេលដែលច្រើននាក់ផ្សេងទៀតបានរងរបួស៕
ដោយ ៖ ពិសី
ប្រភព ៖ breakingworldnews