CamNews

តារា 

ប្រពន្ធសេដ្ឋីប្រាក់មហាសាល!! នាង Chompoo ចេញមុខបកស្រាយរឿងប្តី លួចលាក់លុយទៅចិញ្ចឹមស្រី

តារាថៃ ៖ តារាសម្តែងវ័យជ្រេនាង Chompoo araya បានផ្ទុះដំណឹងដ៍អាក្រក់មួយនៅក្នុងជិវិតគូ រហូតធ្វើឲ្យខ្ជិលខ្វល់ខ្វាយច្រើនព្រោះតែព័ត៌មានឥតប្រយោជន៍ទាំងអស់នោះ ។ 

នាង Chompoo araya ត្រូវបានសារព័ត៌មាននៅឯប្រទេសថៃបានទម្លាយរឿង ដែលស្វាមីរបស់នាង​លួចលាក់ប្រាក់ដល់ទៅ ១ លានបាតនៅក្នុងមួយខែ ដើម្បីចិញ្ចឹមស្រីនៅខាងក្រៅព្រោះ តែតារាស្រីរូបនេះគ្មានពេញវេលាគ្រប់គ្រាន់ និងគិតតែពីការងារច្រើនជាងប្តី ។ 

ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យនាង Chompoo araya មានចិត្តហត់នឿយ និងមានការធុញទ្រាន់ចំពោះព័ត៌មានឥតបានការទាំងនេះ ព្រោះថា​ នាងមានភាពជឿជាក់ទៅលើស្វាមីរបស់ខ្លួន និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក មុនពេលដែលសម្រេចចិត្តរៀបការនឹងគ្នា ។ 

តារាស្រីរូបនេះបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ទោះជាយ៉ាងណាក៏ដោយ នាងនៅតែទុកចិត្ត និងមានភាពជឿជាក់ចំពោះស្វាមីជានិច្ច ព្រោះគ្រប់ពេលគាត់តែងតែយកចិត្តទុកដាក់ និងថែទាំនាង និងនៅក្បែរនាងស្ទើរគ្រប់ពេលដែលនាងត្រូវការគាត់ ។

គួរបញ្ជាក់ឲ្យដឹងថា ទោះជាបីជានាង Chompoo មានស្វាមីជាសេដ្ឋីដែលមានទ្រព្យមហាសាលក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ​នៅតែមិនបណ្តោយខ្លូនឲ្យនៅទំនេរឡើយ ព្រោះចង់មានអាជីពជារបស់ខ្លួនផ្ទាល់ដែរ ៕

-ចុចអាន ៖ ការពិតចឹងសោះ!! ទើបនាង Chompoo araya នៅក្មេងហើយស្អាត ទោះស្ថិតនៅក្នុងវ័យជ្រេក៏ដោយ



-ចុចអាន ៖ នាង Chompoo បង្ហាញខ្លួនតែម្នាក់ឯង ស្របពេល នាង Davika មិនបានចេញមុខ






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Chompoo araya