CamNews

តារា 

នាង Chompoo បង្ហាញខ្លួនតែម្នាក់ឯង ស្របពេល នាង Davika មិនបានចេញមុខ

តារាថៃ ៖ នៅក្នុងការចូលរួមកម្មវិធីដ៍អស្ចារ្យមួយដែលមានឈ្មោះថា Downy#beauty#powder ដៃគូដែលតែងតែបង្ហាញមុខជាមួយគ្នាគឺនាង Davika ត្រូវបានគេសង្កេតឃើញថា នាង Chompoo បង្ហាញខ្លួនតែម្នាក់ឯង ស្របពេល នាង Davika មិនបានចេញមុខដោយមិនដឹងមូលហេតុ ។ 

ដោយឡែកកម្មវធីដ៍អស្ចារ្យនេះបានប្រារព្ធឡើយកាលពីថ្ងៃទី ១៣ ខែកញ្ញានេះ រីឯអ្នកចូលរួមនៅក្នុងកម្មវិធីនោះសុទ្ធតែជាអ្នកដែលមានសម្រស់ស្អាត និងគួរឲ្យស្រលាញ់ ។ 

នៅក្នុងកម្មវិធីដ៍អស្ចារ្យនេះ នាង Chompoo ត្រូវបានអ្នកកាសែតចោមរោមយ៉ាងខ្លាំងមែនទែនដោយសារតែការស្លៀកពាក់បែបសាមញ្ញរបស់នាង ធ្វើឲ្យអ្នកកាសែតស្រឡាំងកាំងព្រោះមិននឹកស្មានថា ខោអាវសាមញ្ញៗសោះតែបែរជាស្រស់ស្អាតអីយ៉ាងនេះ ។ រីឯនាងរបស់តារាស្រីរូបនេះវិញ ពិតជាសាកសមជាមួយនិងមួយឈុតដែលនាងបានស្លៀកនៅក្នុងកម្មវិធី Downy#beauty#powder នេះខ្លាំងណាស់ ព្រោះនាង Chompoo តែងតែធ្វើលំហាត់ប្រាណនៅពេលដែលនាងទំនេរពីការងារសិល្បៈ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Chompoo araya Davika