ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាអ្នកនេសាទ ត្រូវបានរកអោយឃើញថា ពិតជាមាន
ភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលរូបគាត់ បានប្រមាញ់បាននូវត្រីម្យ៉ាងដែលអោយ
ឈ្មោះថា shortraker rockfish មានទម្ងន់ដល់ទៅជិត ២០ គ.ក ស្របពេលដែលអ្នកជំនាញ
បានអះអាងថា យ៉ាងហោចណាស់ វាមានអាយុដល់ទៅ ២០០ ឆ្នាំឯណោះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលអ្នកនេសាទរូបនេះ មានឈ្មោះ
ថា Henry Liebman ជាពលរដ្ឋរស់នៅក្រុង Seattle រ ដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
ហើយគាត់បានប្រមាញ់ជាប់នូវត្រីមួយប្រភេទនេះ នៅឯឈូងសមុទ្ររដ្ឋ Alaska កាលពីថ្ងៃ
ទី ២១ ចុងខែមិថុនាកន្លងទៅនេះ ពីជម្រៅទឹកប្រមាណជាង ៩០០ ហ្វឺត។
គួររំឭកផងដែរថា shortraker rockfish គឺជាប្រភេទត្រីម៉្យាង ដែលមានពណ៌សម្បុរ ពណ៌
ទឹកក្រូច ឬក៏ពណ៌ក្រហម ដែលមានជីវិតរស់នៅ ក្នុងជម្រៅទឹកដល់ទៅ ២,៥០០ ហ្វឺត ក្នុង
ឈូងសមុទ្រ រដ្ឋ Alaska សហរដ្ឋអាមេរិក។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Troy Tidingco ជាអ្នកជំនាញក៏ដូចជាអ្នកចាត់ការ
ទូទៅមកពី នាយកដ្ឋានជីវចម្រុះ ( Department of Fish and Game ) អោយដឹងថា បើតាម
ការវិភាគរបស់គាត់ ត្រីមួយក្បាលនេះ គាត់ជឿជាក់ថា វាមានអាយុយ៉ាងតិច ២០០ ឆ្នាំ ដោយធ្វើការវិនិច្ច័យទៅលើចំនួនស្រកីដែលបានដុះនៅជិតឆ្អឹងត្រចៀករបស់វា៕
ដោយ ៖ ពិសី
ប្រភព ៖ yahoo