CamNews

ភាពយន្ត 

លងទៀតហើយ ជាមួយខ្មោច នាងបុប្ផា (មានវីដេអូ)

ប្រិយមិត្តទាំងអស់ធ្លាប់បានលឺខ្សែភាពយន្តដែលមានចំណងជើងថា បុប្ផារាត្រីទេ?? បើសិនជាធ្លាប់លឺប្រាកដជាដឹងហើយថាសាច់រឿងមានលក្ខណៈបែបណា។ ក៏មិនសូវជាខុសពីខ្សែភាពយន្តរន្ធត់ផ្សេងៗដែរ រឿងខ្មោចនាងបុប្ផា ឬ Buppha Ratree Haunting in Japan​ ច្បាស់ណាស់នឹងផ្តល់ជួនអ្នកទស្សនានូវឈុតឆាកព្រឺសម្បុរជាច្រើនរួមទាំង សំណើចផងដែរ។ អ្វីដែលពិសេសនោះគឺ បុប្ផាតួថ្មី សម្តែងដោយកញ្ញា កៅ សុផាសារដែលត្រូវបានគេស្គាល់ថាជាអ្នកសម្តែងមានសមត្ថភាពនិងមានសម្រស់ស្រស់ស្អាតថែមទៀតផង។​


ត្រឡប់មកកាន់សាច់រឿងរបស់យើងវិញ រឿងរឿងខ្មោចនាងបុប្ផា ឬ Buppha Ratree Haunting in Japan និយាយអំពីក្រុមផលិតចម្រៀងយុវវ័យមួយក្រុម បានទៅធ្វើការផលិតចម្រៀងថ្មីរបស់ពួកគេ។ ពួកគេចង់បានធ្វើអ្វីដែលថ្មីនិងប្លែកដូច្នេះពួកគេបានជ្រើសរើសទីតាំងថតនៅប្រទេសជប៉ុន។​ លើសពីនេះពួកគេបានជួបនៅហេតុការចម្លែកដែលបានកើតឡើងនៅក្នុងផ្ទះដែលពួកគេស្នាក់នៅ។ ចង់ដឹងមែនទេ ថាពួកគេបានជួបអ្វីនៅទៅនោះ?? កុំភ្លេចទៅទស្សនារឿងខ្មោចនាងបុប្ផា ឬ Buppha Ratree Haunting in Japan មានចាក់បញ្ចាំងហើយនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃនេះតទៅ។



ទស្សនា Trailer​​ នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។


Tags: Westec Movie Eddie The Eagle The Conjuring 2 Buppah Arigato