CamNews

ភាពយន្ត 

Central Intelligence សម្តែងនាំមុខដោយ The Rock ចាប់បញ្ចាំងស្អែកនេះហើយ ធានាមិនធ្វើឲ្យលោកអ្នកខកបំណង

ភាពយន្ត ៖ ៣០ មិថុនា ស្អែកនេះ ប្រិយមិត្ត ដែលទន្ទឹងរង់ចាំ តាមដានទស្សនាខ្សែភាពយន្តថ្មី ល្អជា ទីទាក់ភ្នែក Central Intelligence នឹងមិនខកបំណងឡើយ ពោលជាខ្សែភាពយន្តថ្មី ពីតារាសម្តែង កំពូល The Rock ដែលមានឈ្មោះពិតប្រាកដនោះគឺថា Dwayne Johnson ។ 


គួរបញ្ជាក់ថា Central Intelligence គឺជាខ្សែភាពយន្តហូលីវូដថ្មី គ្រោងនឹងចាប់បញ្ចាំងនៅកម្ពុជា ស្អែកនេះហើយ ខណៈខ្សែភាពយន្តនេះផ្ទាល់គឺជាខ្សែភាពយន្ត ពីផលិតកម្ម Universal Pictures ដឹកនាំរឿងដោយ Rawson Thurber និងចូលរួមសម្តែងដោយ លោក Dwayne Johnson ដែលសំដែងជាភ្នាក់ងារសំងាត់ CIA ឈ្មោះ Bob Stone និងលោក Kevin Hart ដែលដើរតួជាគណនេយ្យករ ឈ្មោះ Calvin Joyner។ ទាំង​ ២ នាក់គឺជាមិត្តសិទ្នស្នាល ពី វិទ្យាល័យ ប៉ុន្តែ ពួកគេ បានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ ប្រមាណជាង ២០ ឆ្នាំឯណោះ។ ២០ឆ្នាំក្រោយ បន្ទាប់ពីជូប គ្នាសាជាថ្មីម្តងទៀត តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក រឿងហេតុជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ពោល នៅពេលដែល Bob Stone បានទាញយក លោក Calvin Joyner ចូលទៅក្នុងរឿងហេតុ ចារកម្ម បើទោះបីជាមិនចង់ចូលយ៉ាងណាក៏ដោយចុះ Calvin Joyner ក៏នៅតែចូលដៃដដែល ព្រោះ បានលង់ខ្លួនបាត់ទៅហើយ។ Central Intelligence មិនត្រឹមតែមានឈុតឆាក បាញ់ប្រហារ នោះទេ តែក៏មានឈុតឆាក កំប្លុកកំប្លែងដូចគ្នាដែរ តាំងតែពីដើមដល់ចប់ និយាពីថា ល្អមើលហួស ពីការស្មានទៅទៀត ។ ជ្រាបកាន់តែច្បាស់ថា​តើ Central Intelligence ល្អមើលខ្លាំងយ៉ាងណានោះ តោះតាមដានទស្សនាទាំងអស់គ្នា ចាប់ពីស្អែក នេះតទៅ នៅតាមរោងភាពយន្តទំនើបៗក្នុង រាជ ធានីភ្នំពេញ ។




ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។



Tags: Westec Movie Eddie The Eagle The Conjuring 2 Central Intelligence