ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានចេញមុខអះអាង ដោយទទួលខុសត្រូវចំពោះវីដេអូ តាមប្រព័ន្ធអនឡាញ ដែលបង្ហាញ កាលពីថ្ងៃសុក្រ ទី០៣ ខែតុលា ដែលបានសម្លាប់ដោយកាត់ក្បាល ភ្នាក់ងារជំនួយ មនុស្សធម៌ ជនជាតិអង់គ្លេសម្នាក់ ឈ្មោះ អាឡាន់ ហិនណីង ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៤ ខែ តុលា ឆ្នាំ២០១៤ ថា វីដេអូខ្លីបនោះ ត្រូវបាន គេដាក់ចំណងជើងថា «សារផ្សេងទៀតសម្រាប់អាម៉េរិក និងសម្ព័ន្ធមិត្ត » មាន សភាពដូចគ្នា នឹងវីដេអូកាត់ក្បាល ចំណាប់ចំនួនបី នាក់ កាលពីលើកមុនៗ ដោយមានក្រុមឧទ្ទាមរដ្ឋឥស្លាម ពាក់ម៉ា ស់បិទមុខម្នាក់ ហើយឧទ្ទាម នោះក៏បានកំណត់ មុខ សញ្ញា ចំណាប់ខ្មំាងផ្សេងទៀត ដែលជា ភ្នាក់ងារ ចំនួនមនុស្សធម៌ ជនជាតិអាម៉េរិកឈ្មោះ ភីតធ័រ កាសស៊ីងផងដែរ។
វីដេអូសម្លាប់ កាត់ ក្បាល ជនជាតិអង់គ្លេសលើកនេះ ក៏ជា កា រឆ្លើយតបមួយ ចំពោះសភាអង់គ្លេស ដែលបាន បោះឆ្នោតយល់ព្រម ឲ្យ មានការវាយប្រហារតាមផ្លូវអាកាស ប្រឆំាងនឹង ក្រុមឧទ្ទាម រដ្ឋ ឥស្លាម នៅក្នុងប្រទេស អ៊ីរ៉ាក់កាលពីសប្តាហ៍មុន។
មុននឹងសម្លាប់ចំណាប់ខ្មំាងឈ្មោះ ហិនណីង ពេជ្ឈឃាតនោះបាននិយាយថា « ឈាមរបស់លោក ដេ វីដ ហេន គឺប្រឡាក់ដៃរបស់អ្នកហើយ លោក កាម៉ារូន ចំណែកលោក អាឡាន់ ហិនណីង ដែលនឹង ត្រូវស្លាប់នេះ ដោយ ឡែកឈាមរបស់គេ គឺប្រឡាក់ដៃសមាជិក អង់គ្លេសទំាងអស់នោះ ។
ជាមួយគ្នានោះដែរ ឧទ្ទាម IS ក៏បាន ព្រមានទៅប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ាថា ក្រុម ឧទ្ទាម នឹងបន្តវាយប្រហារ ដោយ កាត់ក្បាលប្រជាជនអាម៉េរិក ខណៈអាម៉េរិកបានទម្លាក់គ្រាប់បែក ប្រឆំាងនឹងឧទ្ទាម IS ទៀត ៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល