CamNews

ព័ត៌មានជាតិ 

CMAC នឹង​ទទួល​ ១.២ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​គម្រោង​ ២០១៨

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងទទួលបានប្រាក់ចំនួន ១.២ លានដុល្លារពី កម្មវិធីអភិវឌ្ឍន៍របស់​អង្គការសហប្រជាជាតិ សម្រាប់គម្រោងបោសសម្អាតមីនរយៈពេលមួយឆ្នាំ នៅខេត្តចំនួនបី ក្នុងឆ្នាំ ២០១៨ ។

លោក​ ហេ​ង​ រតនា ប្រធាន​ទូទៅ​ CMAC  បាន​និយាយ​ថា រដ្ឋាភិបាល ប្រទេសកាណាដា អូស្រ្តាលី និងស្វីស ព្រមទាំង UNDP កំពុងគាំទ្រគម្រោង បោសសម្អាតមីន ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។

គម្រោងនេះនឹងត្រូវបានគាំទ្រដោយ អាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរជំនួយជនរងគ្រោះផងដែរ។


លោកបានមានប្រសាសន៍ថា៖ «ជាមួយនឹងគម្រោងនេះ CMAC គ្រោងនឹងរំដោះមីន​ក្នុង​ផ្ទៃ​ដីសរុបចំនួន ៧,៥០០,០០០ ម៉ែត្រការ៉េ» ។

CMAA និង UNDP ក៏បានសម្រេចចិត្តបន្ថែមជំនួយ ៧៥០.០០០ ដុល្លារ ​សម្រាប់គម្រោងឆ្នាំ ២០១៧ ក្នុង​ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលនឹងបន្តរហូតដល់ ខែមិថុនាឆ្នាំ ២០១៨ ។

លោករតនា ស្វាគមន៍ ចំពោះការផ្តល់​ជំនួយ​សារ​ជា​ថ្មី ពី​​រដ្ឋាភិបាលកាណាដា ក្នុងការបោសសម្អាតមីនបន្ទាប់ពីវាបានបញ្ចប់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ។

កាលពីថ្ងៃអង្គារ CMAC ក៏បានចុះហត្ថលេខាសហការជាមួយ អង្គការ Golden West Humanitarian ដែលនឹងជួយអង្គភាព​មុជទឹក​របស់​ CMAC សម្រាប់ការចោលគ្រាប់បែកនៅក្រោមទឹក ក្នុងរយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២០ ៕

ប្រភព៖ Khmertimes


Tags: Local news Social news