CamNews

តារា 

ទំនេរពីការងារភ្លាម នាង Taew និងមិត្តប្រុស នាំគ្នាទៅធ្វើរឿងទាំងនេះភ្លែត

ថៃ ៖  មួយរយៈពេលចុងក្រោយនេះ នាង Taew Natapohn Tameeruks ហាក់បីដូចជាមានការមមាញឹកជាមួយនឹងវិស័យសិល្បៈខ្លាំង រហូតសឹងតែគ្មានពេលវេលាសម្រាប់ផ្ទាល់ខ្លួនទៀតផង ។ 

ប៉ុន្តែកាលពីថ្ងៃទី ១២ខែធ្នូ ឆ្នាំ ២០១៧ នេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ​ជាមួយនិងមិត្តប្រុសរបស់ខ្លួន គឺលោក Thon Aach Lhaisakul បានឆ្លៀតពេលទំនេរបន្តិចបន្តួច ដើម្បីធ្វើដំណើរកំសាន្តជាមួយគ្នាទៅទីក្រុងប៉ារីស យ៉ាងផ្អែមល្អែម ដូចស្នេហាគ្រាដំបូងយ៉ាងចឹង ។ 

គួរបញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងស្នេហារបស់ Taew Natapohn Tameeruks និង Thon Aach Lhaisakul បានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលជាង ១៤ ឆ្នាំទៅហើយ ប៉ុន្តែនៅមិនទាន់លេចលឺដំណឹងរៀបការនៅឡើយ ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul