CamNews

ព័ត៌មានអន្តរជាតិ 

នាវាខ្មោច, រកឃើញ ខ្មោចជនអន្តោប្រវេសន៍ ១៣ នាក់ នៅក្នុងទូរកុងតឺន័រ @_@

ព័ត៌មានអន្តរជាតិ ៖​ របាយការណ៍ពីអឌ្ឍច័ន្ទក្រហម នៅថ្ងៃព្រហស្បត្តិ៍នេះឲ្យដឹងថា សាកសពជន អន្តោប្រវេសន៍ដល់ទៅ ១៣នាក់ ត្រូវបានរកឃើញនៅក្នុងកុងតឺន័រ ភាគខាងលិច ប្រទេស ល៊ីប៊ី ។​ប្រភពដដែលបន្តឲ្យដឹងថា សាកសពជនអន្តោប្រវេសន៍ស្លាប់ទាំងអស់ ទំនងជាត្រូវបានគេចាក់ សោរបង្ខាំងទុកនៅក្នុងទូរកុងតឺន័រ អស់រយៈពេលជាច្រើនថ្ងៃ ខណៈពេលដែលមានការដឹកជញ្ជូន ទូរកុងតឺន័រ ទៅកាន់ឈូងសមុទ្រ Khoms ដែលជាផ្លូវទឹក រាល់ជនអន្តោប្រវេសន៍មានបំណង ធ្វើ ដំណើរកាត់សមុទ្រ Mediterranean ទៅកាន់ប្រទេសតំបន់អឹរ៉ុប​។ 

សេចក្តីថ្លែងការណ៍ ពីអឌ្ឍច័ន្ទក្រហមអោយដឹងថា ជនអន្តោប្រវេសន៍ដល់ទៅ ៥៦នាក់ ត្រូវបាន ជួយសង្គ្រោះពីក្នុងទូរកុងតឺន័រ ខណៈមួយចំនួនរងគ្រោះធ្ងន់ ក៏ដូចជា បាក់ដៃបាក់ជើង ។ គួររំឮកថា ល៊ីប៊ី គឺជាច្រកប្រទេសដ៏ចម្បង សម្រាប់ជនអន្តោប្រវេសន៍ ដែលព្យាយាមធ្វើដំណើរ និងភៀសខ្លួន ដោយឆ្លងកាត់ សមុទ្រ Mediterranean ចូលទៅកាន់បណ្តាប្រទេស តំបន់អឹរ៉ុប តួយ៉ាង ជនអន្តោ ប្រវេសន៍ដល់ទៅ ១៨១,០០០នាក់ បានធ្វើដំណើរឆ្លងកាត់ច្រកប្រទេសមួយនេះ​ ចូលទៅកាន់ ប្រទេសអ៊ីតាលី កាលពីឆ្នាំ ២០១៦ ៕

                                                 *បញ្ជាក់ ៖ រូបភាព ឯកសារ 

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អ័រតេ 


Tags: Libya Int news Hot news Breaking news