ព័ត៌មានកីឡា៖ ក្នុងដំណើរទស្សនៈកិច្ចក្រៅផ្លូវការ របស់លោក ប៉ាក់គីអៅ ព្រមទាំងភរិយា ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី ប៉ុន្មានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការយកចិត្ដទុកដាក់ និង ខ្វាយខ្វល់ជាខ្លាំង ចំពោះអ្នកទោសជនជាតិ ហ្វីលីន ដែលត្រូវ ទទួលការចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ហើយត្រូវកាត់ទោសប្រហាជីវិត។
លោក ប៉ាក់គីអៅ ព្រមទាំងភរិយា និងមន្ដ្រីជាន់ខ្ពស់ ប្រទេសហ្វីលីពីនជាច្រើនរូបទៀត បានធ្វើដំណើទៅកាន់ កន្លែងឃុំខ្លួន Mary Jane Veloso ស្ថិតក្នុងទីក្រុង yogyakarta ដើម្បី សួរសុខទុក្ខ និង ផ្ដល់ជាកម្លាំងលើកទឹកចិត្ដ យ៉ាងមុតមាំក្នុងនាមជាជនរួមជាតិ។
ខាងក្រោមនេះគឺជាកម្រងរូបភាពជាច្រើន សន្លឹកក្នុងកំលុងពេល ដែល ប៉ាក់គីអៅ បានចូលទៅកាន់កន្លែនោះតែម្ដង៖
លោកប៉ាក់គីអៅ ប្រពន្ធរបស់លោក និង អ្នកទោសជនជាតិ ហ្វីលីពីន Mary Jane Veloso ពាក់អាវខៀវ
គូសបញ្ជាក់ផងដែរថា មន្ដី្រ ព្រមទាំងគណៈប្រត្ដិភូជាច្រើនរូបទៀតរបស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងការកោតសរសើរ នឹងអំណរអរគុណដល់ទឹកចិត្ដយ៉ាងជ្រាវជ្រៅ និងកក់ក្ដៅបំផុត របស់គ្រូសារលោក ប៉ាក់គីអៅ និងមន្រ្ដីជាច្រើនរូបទៀត ដែលចំណាយពេលវេលា មកកាន់ទឹកដីឥណ្ឌូនេស៊ី ព្រោះតែអ្នកទោសម្នាក់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene