ព័ត៌មានកីឡករ៖ លោក ប៉ាក់គីអៅ បានប្ដេជ្ញាចិត្ដថា រូបលោក នឹងមិនអវត្ដមានក្នុងការបំពេញកាតព្វកិច្ចក្នុងនាមជា ថ្នាក់ដឹកនាំឡើយ ប្រសិនជាគាត់បានជាប់ឆ្នាតជាតំណាងរាស្ដ្រ នាឆ្នាំ ២០១៦ ខាងមុខនេះ។
ក្នុងពាក្យសម្ដីដែលបាននិយាយទៅកាន់ សារព័ត៌មាន ANC បានថ្លែថា រូបលោក នឹងខិតខំប្រឹងប្រែង បំពេញកាតព្វកិច្ចជាថ្នាក់ដឹកនាំដ៏ល្អ មួយរូបដើម្បីឲ្យសាកសមទៅនឹងការគាំទ្រ ដែលគាត់ទទួលបាន ហើយនឹងពិសេសទៀតនោះ និងលក្ខណៈសម្បត្ដិដែលប្រកបទៅដោយ ការទទួលខុសត្រូវយ៉ាងពេញទំហឹង ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប។
មានចាំបាននៅពេលមួយនោះ លោក ប៉ាក់គីអៅ បានប្រកាសជាផ្លូវការ ទាក់ទងទៅនឹងការសម្រេចចិត្ដ ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជាតំណាងរាស្ដ្រក្នុងឆ្នាំខាងមុខនេះ ដោយមានអ្នកគាំទ្រមួយចំនួនតូច បានថ្លែងតបតថា រូបលោក មិនមានសមត្ថភាព នឹងអាចគ្រប់គ្រងតំណែងជាតំណាងរាស្រ្ដបានឡើយ ដោយផ្អែកលើការអវត្ដមាន កន្លងមកក្នុងតំបន់គ្រប់គ្រង របស់គាត់ ដែលជាហេតុ មិនអាចឈានឲ្យគាត់យល់ច្បាស់ពីតួនាទីពិតប្រាកដរបស់អ្នកនយោបាយ។ ប៉ុន្ដែលោក ប៉ាក់គីអៅ បានថ្លែងតបទៅវិញថា រូបលោក ថ្វីត្បិតតែ អវត្ដមានច្រើនក៏ពិតមែន តែកាតព្វកិច្ចកន្លងមក គាត់មិនដែលអាក់ខាន ម្ដងណាឡើយ ពោលគាត់បំពេញ នឹងដោះស្រាយបានទាំងអស់ ។ ហើយនៅពេលនេះ គាត់ច្បាស់ណាស់ថា ប្រសិនជា គាត់ បានជាប់ជា ថ្នាក់ដឹកនាំមែននោះ គាត់នឹង ផ្ដោតសំខាន់ឲ្យអស់ពីសមត្ថភាពបំផុត តាមការគាំទ្រ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews