ព័ត៌មានកីឡា៖ កីឡាការិនី បោកចំបាប់ Ronda Rousey បានឆ្លៀតឱកាសចំអកឲ្យ Floyd ដែលជាមិត្ដចាស់ម្ដងទៀតហើយ ក្នុងកម្មវិធីកម្សាន្ដរាត្រី Talk show ជួបជាមួយលោក Jimmy Fallon ដែលពិធីករក្នុងកម្មវិធីនោះ។
កញ្ញា Ronda Rousey ដែលត្រូវបានគេស្គាល់ថា ជាតួរអង្គសម្ដែងក្នុងខ្សែភាព ហូលីវូដ ដែលមានចំណងជើងថា Fast and Furious 7 បានឆ្លៀតឱកាសជាមួយនឹងការឆ្លើយសំនួរ ចំអកដាក់មិត្ដភក្ដិចាស់ គឺ Floyd ដែលធ្លាប់មានទំនាស់ពាក្យសម្ដីកន្លងមក កាលដែលកញ្ញាទទួលបានពានរង្វាន់ជាកីឡាករឆ្នើម ប្រចាំឆ្នាំ ២០១៥។ សួរសំណួរដដែលថា "តើខណៈពេលនោះ Floyd មានអារម្មណ៍យ៉ាងណាដែរ ពេលដែលដណ្ដើមពានរង្វាន់ ESPY 2015 ចាញ់មនុស្សស្រី ? " សំណួរមួយនេះ បានធ្វើឲ្យអ្នកទាំងពីរមាន ទំនាក់ទំនងពាក្យសម្ដីមកទល់ពេលបច្ចុប្បន្នហើយក៏ ស្របពេល ដែល Floyd បានប្រតិកម្មមិននិយាយរក កញ្ញានោះទេ ដោយគ្រាន់តែបោះពាក្យសម្ដីមកវិញថា" បើចង់និយាយជាមួយ គាត់ ចាំរកបា្រក់ចំណូលឲ្យបានស្មើគាត់សិនទៅ ដែលក្នុងរយៈពេល ជាងកន្លះម៉ោង គាត់អាចរកបាន មិនតិចជាង ៤០០ លានដុល្លារនោះទេ។"
កញ្ញា Ronda Rousey បាននិយាយក្នុងកម្មវិធីនោះថា " ខ្ញុំបាននិយាយឲ្យមានការប៉ះពាល់ដល់គាត់ដែរ ថាតើគាត់នឹងមានអារម្មណ៍យ៉ាងម៉េចនៅពេលដែលខ្លួនត្រូវចាញ់មនុស្សស្រី....ហើយខ្ញុំុំក៏បានទទួលសារមកពីគាត់ដែរ ដោយអះអាងថា គាត់នៅតែមិនទាន់ស្គាល់ខ្ញុំ ...ហើយខ្ញុំពេលនោះ ក៏ចង់ចាប់យកពេលវេលាជួបជាមួយគាត់ផ្ទាល់ដើម្បីណែរនាំខ្លួនថាខ្ញុំជានរណា ....ប៉ុន្ដែខ្ញុំជឿជាក់ថា ថ្ងៃណាមួយ គាត់នឹងស្គាល់ខ្ញុំច្បាស់ ជាមិនខានឡើយ "។
គូសបញ្ជាក់ផងដែរថា កីឡាការិនី Ronda Rousey ក៏ជាតួរអង្គសម្ដែងមួយរូបផងដែរ ក្នុងខ្សែភាពយន្ដ Fast and Furious 7 ដែលមានឈ្មោះថា Kara សម្ដែងក្នុងតួនាទី ជាប្រធានសន្ដិសុខ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .9news