ម្ចាស់សត្វចិញ្ចឹមភាគច្រើន មានអារម្មណ៏សោកស្តាយ និងមិនចង់ឃ្លាតឆ្ងាយពីពួកវា
ក្រោយពីវាបានស្លាប់ ដែលហេតុនេះបានធ្វើអោយឆ្មាមួយក្បាលដែលមានឈ្មោះ
Orville ដែលមានឈ្មោះស្រដៀងទៅនិងអាកាសយានិក Orville Wright បានក្លាយទៅ
ជាយន្តហោះឆ្មា ក្រោយពីវាត្រូវបានឡានបុក។
វិចិត្រករជនជាតិហូឡង់ដែលមានឈ្មោះ Bart Jansen បាននឹកឃើញគំនីតនេះឡើងដោយយក
ឆ្មារបស់គាត់ឈ្មោះ Orville ធ្វើជាយន្តហោះឆ្មាដោយមាន remote បញ្ជា ដែលការធ្វើបែបនេះអាច
និយាយបានថា គឺជាការច្នៃប្រឌិតមួយដ៏អស្ចារ្យដែលមានបំពាក់គ្រឿងយន្តជាប់ទៅនិងខ្លួនវា។
ជាលទ្ធផល យន្តហោះឆ្មានេះត្រូវបានអោយឈ្មោះថា Orvillecopter ដែលឥលូវវាបានបង្ហាញខ្លួន
នៅឯមជ្ឍមណ្ឌលសិល្បៈ Kunstrai នាទីក្រុង Armsterdam ដែលអ្នកទស្សនាអាចមើលឃើញឆ្មា
Orivlle ហោះនៅពីមុខលោកអ្នក។ លោក Jansen បាននិយាយថា៖ Orvillecopter ត្រូវបានធ្វើឡើង
ដោយ គ្រឿងយន្តពាក់កណ្តាល និងសាកសពឆ្មារបស់ខ្ញុំពាក់កណ្តាល។ លោក Jansen ដែលជា
ផ្នែកមួយនៃសិល្បៈសម្ព័ន្ធ Generaal Pardon ក៏បាននិយាយបន្ថែមថា៖ ក្នុងអំឡុងពេលដែលខ្ញុំ
កំពុងមានភាពក្រៀមក្រំ ខ្ញុំក៏បានទទួលស្លាបចក្រ និងកង្ហារ ដែលពេលនោះគាត់ក៏បានបន្ថែមថា៖
Orville និងក្លាយទៅជាបក្សី ដែលជាគំនិតច្នែប្រឌិតមួយក្រោយពីខ្ញុំបានទទួលវា៕ លើសពីនេះ
លោកអ្នក អាចទស្សនាវីដេអូឃ្លីប ដែលបង្ហាញពីការសាកល្បងហោះហើរជាលើកដំបូងរបស់
Orvillecopter ទាំងអស់គ្នា៖
ដោយ ៖ មង្គល
ប្រភព ៖ dailymail