CamNews

តារា 

ឈិត សុជាតា បែក​ធ្លាយ​រឿង​មាន​គូ​ស្នេហ៍ ជា​មនុស្ស​កែ​ភេទ ពី​ស្រី​មក​ប្រុស

(ភ្នំពេញ)៖ តារាសម្ដែង​ និងជាពិធីការីនី​ស្រស់សោភា អ្នកនាង ឈិត សុជាតា ​បន្ទាប់ពីបែកធ្លាយរឿង ​នាង​ក្លាយជាស្ត្រីមេម៉ាយលែងប្ដី នៅឯស្រុកកំណើត មិនមែនក្រមុំ មុននឹងមានឈ្មោះល្បីរួចមក​ នាង​ហាក់ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងក្នុងកំឡុង​ឆ្នាំ២០០៨ ។ ថ្មីៗនេះប្រភពព័ត៌មានមួយ បានទម្លាយចេញឲ្យដឹងថា តារាសម្ដែងមានវង់ភ័ក្រ្តស្រស់ស្អាត ឈិត សុជាតា កំពុងតែមានទំនាក់ទំនង ស្នេហាជាមួយនឹងមនុស្សប្រុសម្នាក់ ដែលត្រូវបានគេដឹងថា ជាមនុស្សកែភេទ (ពីស្រីមកប្រុស)​ និងបានបណ្ដើរគ្នា យ៉ាងប្រកៀកស្អិត ដូចតាំងម៉ែ​រាល់ពេលទៅណាមកណាម្ដងៗ។

​ស្រីស្រស់ ឈិត សុជាតា មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងហាក់នៅទ្រឹងប្រជាប្រិយភាព មិនបានឡើង ឬចុះទៅណាសោះ ក្រោយពេលនាង មិនមានរឿងថ្មីណាមួយ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ លើស្នាដៃថ្មីៗរបស់នាង ។ ទោះបីជាយ៉ាងណា ក្នុងពិភពសម្ដែង នាងជាតារាម្នាក់ ​នៅតែលេចធ្លោរ ព្រោះរូបរាងកែច្នៃរបស់​នាង ​នៅតែស្អាតជាងគេដដែល​ និងឈរនៅក្នុងលំដាប់តារាល្បីៗ ក្នុងចង្កោមអ្នកសិល្បៈទៀតផង។

អ្នកនាង ឈិត សុជាតា មិនត្រឹមតែល្បីល្បាញ ខាងរូបសម្រស់ទេ ​ថែមទាំងជាម្ចាស់ក្រុមហ៊ុន ទេសចរណ៍​ STA ទាំងវ័យក្មេង និងគ្រប់គ្រងបុគ្គលិកជាច្រើននាក់ ដែលស្ថិតក្រោមបង្គាប់របស់នាង។ ទស្សនិកជាច្រើន មានចម្ងល់ថា ឈិត សុជាតា បានប្រាក់ពីណា សម្រាប់ការបើកអាជីវកម្ម​ដ៏ធំបែបនេះ ។ ក្រៅពីការចាប់អារម្មណ៍ រឿង​បើកក្រុមហ៊ុនទេសចរណ៍ ងាកមកមើលរឿងរ៉ាវស្នេហារបស់ ឈិត សុជាតា វិញ ត្រូវបានលាក់ជិតឈឹង គ្មាននរណាដឹងថា នរណាជាគូស្នេហ៍​នាងឡើយ ព្រោះ​នាងមិនដែលនិយាយ ទាក់ទងនឹងរឿងផ្ទាល់ខ្លួម្ដងណាសោះ ។

​ថ្មីៗ នេះប្រភពព័ត៌មាន ពីបុគ្គលិកសណ្ឋាគារ លំដាប់ផ្កាយ៥ មួយ នៅខេត្តសៀមរាប និងជាអ្នកធ្វើការជាមួយ ក្រុមហ៊ុនទេសចរណ៍ ​STA បាននិយាយប្រាប់ Khmertalking ថា ​ឈិត សុជាតា មិនមែនទំនេរខ្លួន​ទេ ពោលមានគូស្នេហ៍ជាអ្នកមានស្តុកស្តម្ភម្នាក់ ប៉ុន្តែជារឿងចម្លែកមួយ ព្រោះ​គូស្នេហ៍​នាងមិនមែនជាមនុស្ស ប្រុសពេញលក្ខណៈទេ តែជាប្រុស ដែលកែភេទមកពីមនុស្សស្រី​ ហើយកែភេទដល់ប្រទេសជប៉ុន ដូចគ្នានឹង ឈិត សុជាតា ដែលទៅកែសម្រស់ ដល់ប្រទេសជប៉ុន។ ​ចំណុចនេះ ត្រូវបានគេបញ្ជាក់ថា លុយចំណាយកែ​ភេទពីស្រីមកជាមនុស្សប្រុស ត្រូវចំណាយ​រាប់ម៉ឺនដុល្លារឯណោះ ប៉ុន្តែរឿងលុយសម្រាប់គូស្នេហ៍ ឈិត សុជាតា មិនមែនជាឧបសគ្គរបស់គេនោះទេ ព្រោះគេជាអ្នកមានលុយច្រើន។

ប្រភពពីបុគ្គលិកសណ្ឋាគារនោះ បាននិយាយថា ជារឿយៗអ្នកទាំងពីរបណ្ដើរគ្នា មកខេត្តសៀមរាប ដើម្បីមកមើលការខុសត្រូវ តាមសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍ ដែលទាក់ទងនឹងក្រុមហ៊ុននាង ហើយគូស្នេហ៍ ឈិត សុជាតា មើលថែរនាងបានល្អណាស់ ។

អ្នកនាង ឈិត សុជាតា មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ថា អ្នកនាងពិតជាមានគូស្នេហ៍ ដែលកែភេទពីមនុស្សស្រីមកប្រុស ឬយ៉ាងណា ?

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh