CamNews

ប្លែកៗ 

ស្វាមីកែភេទមកជានារី រៀបការជាលើកទី២ ជាមួយប្រពន្ធដដែល

គូស្នេហ៏មួយគូរដែលមានឈ្មោះថា   Barry  និង Anne Watson​  បានរៀបការនិងគ្នា
លើកដំបូង
កាលពីឆ្នាំ ២០០២ ក្នុងនាមជាប្តី និងប្រពន្ធ  ហើយរយៈពេល ៩ ឆ្នាំក្រោយ
មកពួកគេក៏បាន
រៀបការជាមួយគ្នាម្តងទៀតជាលើកទីពីរ ខណៈពេលដែលស្វាមីរបស់
នាងបានកែភេទទៅ
ជាស្រ្តី។

ជាការពិតណាស់ ដំបូងទំនាក់ទំនងស្នេហារបស់ពួកគេមានភាពផ្អែមល្ហែមណាស់ តែក្រោយមក ខណៈពេលដែលបុរសជាស្វាមីបានបង្ហើបប្រាប់ពីរឿងចង់កែភេទនេះទំនាក់ទំនងរបស់ពួកគេមិន
ដូចមុននោះទេ ពីព្រោះស្រី្តដែលជាភរិយាបានគិតថា  ស្វាមីរបស់គាត់លួចមានស្រីថ្មីហើយមើល
ទៅ បានគាត់និយាយពាក្យនេះ  ដើម្បីជាការដោះសា  ក៏ដូចជា   ជាវិធីមួយនៃការសុំចែកផ្លូវ  តែ
ក្រោយមកស្រ្តីជាភរិយាបានដឹងថា សម្តីទាំងអស់មិនមែនជាពាក្យនិយាយកុហកអីនោះទេ តែវាគឺ
ជាការពិត។


      រូបថតអាពាហ៏ពិពាហ៏ក្នុងឆ្នាំ ១៩៩៥                  រូបថតអាពាហ៏ពិពាហ៏ក្នុងឆ្នាំ ២០០៩

បើយោងតាមសម្តីរបស់បុរសជាស្វាមីតែឥលូវបានកែភេទមកជាស្រ្តីរូបនោះបាននិយាយថា កាល
ពីគាត់នៅតូច  រូបគាត់ផ្ទាល់ខុសប្លែកពីក្មេងបុ្រសដទៃទៀត    ដោយសារតែគាត់ចូលចិត្តលែងជា
មួយតែក្មេងស្រីៗ ហើយមិនចូលចិត្តលេងអ្វីជាមួយក្មេងបុ្រសៗនោះទេ។

ហើយមានពេលមួយនោះ​  គាត់ក៏បានលួចយកសំលៀកបំពាក់ម្តាយរបស់គាត់យក  មកលលេង
ស្របពេលដែលគ្មាននរណាម្នាក់នៅផ្ទះ  ។ ហើយគាត់ក៏បាននិយាយបញ្ជាក់ថា  កាលដែលគាត់
ស្លៀកពាក់សំលៀកបំពាក់ជាក្មេងប្រុសរបស់គាត់វិញ  គាត់មានអារម្មណ៏ថាដូចជាជាប់គុកអញ្ជឹង
ដែរ។

យ៉ាងណាមិញ   បុរសរូបនេះក៏មានចំណាប់អារម្មណ៏ស្រឡាញ់នារីភេទផងដែរ  ពោលគឺនៅក្នុងឆ្នាំ
១៩៩៥  គាត់ក៏បានជួបនារីយល់ចិត្តម្នាក់ ​ និងបានរៀបការជាមួយគ្នាលើកដំបូងក្នុងឆ្នាំ ២០០២  ។
រយៈពេល ៩ ឆ្នាំក្រោយមកទំនាក់ទំនងស្នេហារបស់ពួកគេនៅតែស្រឡាញ់មិនប្រែប្រួល តែអ្វីដែល
ប្រែប្រួលនោះគឺថា បុរសជាស្វាមី ចង់កែភេទទៅជាស្រ្តីវិញម្តង។

ក្រោយពី ស្រ្តីជាភរិយាបានដឹងឮរឿងនេះ មានភាពផ្ញាក់ផ្ងើលយ៉ាងខ្លាំង តែនាងនៅតែមានអារម្មណ៏
ស្រឡាញ់គាត់ដូចមុនដដែល   ដោយព្រមអោយស្វាមីរបស់ខ្លួន  ទទួលយកអ័រម៉ូនស្រ្តី  ដើម្បីធ្វើការ
ជម្រុះរោម និងធ្វើអោយស្បែកទន់រលោង។ ដែលក្រោយមក ពួកគេក៏សំរេចចិត្តរៀបការសាជាថ្មី ជា
លើកទីពីរ​ នៅក្នុងឆ្នាំ ២០១១ ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral


Tags: international news strange