ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៣២ ឆ្នាំ លោក Sergei Kulagin មានអាជីពជាជាងផ្សារ និង ជាង ម៉ាស៊ីន ជំនាញខាងជួសជុលរថយន្ត ។ គួរបញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លី លោក Sergei Kulagin បង្កើត បាន នូវ រ៉ូប៉ូតមួយគ្រឿង ដ៏អស្ចារ្យ បញ្ជាដោយទូរស័ព្ទ ដោយបានផលិតចេញពី បំណែក យាន យន្តចាស់ ស្រប ពេលដែល រ៉ូបូតមួយនេះ គាត់ប្រសិទ្ធនាមថា "Alien Samurai" ។
បន្ថែមពីលើនេះ ប្រភព សារព័ត៌ មាន ពីគេហទំព័រ របស់ប្រទេសចិន គូសបញ្ជាក់បន្ថែមអោយដឹងថា គាត់ បាន បង្កើតវាឡើង អំឡុងពេលដែលមានការផ្ទុះការតវ៉ា នៅ ឯ ខាងក្រៅ សិក្ខាសិលាយានយន្ត នាទីក្រុង Krasnoyarsk ប្រទេស ស៊ីប៊េរ៊ី កាលពីថ្ងៃទី ១៥ តុលា ម្សិល មិញ នេះ ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលដែល មានការផ្ទុះការតវ៉ា ដោយនៅក្នុងនោះ ពុំមានការបំពេញ កា រងារ អ្វីទាល់តែសោះ ជាជាងសល់ម៉ោងទំនេរ លោក Kulagin បង្កើតបាននូវសមិទ្ធផលស្នាដៃ បានជាង ២០ ចេញពីបំណែកយានយន្តតួយ៉ាងរួមមានដូច ជា រ៉ូប៉ូត សាម៉ូរៃចម្លែក ឬ "Alien Samurai" ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី