CamNews

ព័ត៌មានអន្តរជាតិ 

បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ តោកំណាច

ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ ប្រសិនបើពពួកសត្វតោកំណាច ចេះកុម្ម៉ង់ ក៏ដូចជាបញ្ជាទិញ
ចំណី យកទៅដល់ទីកន្លែងមែននេះ ដូច្នេះ ក្រុមមនុស្សដែលជាអ្នកទេសចរ គឺជាជម្រើសដ៏ល្អ
បំផុត ព្រោះថា រាល់ភ្ញៀវទេសចរទាំងអស់  អាចនឹងមានឱកាស  ផ្តល់ជាចំណីដោយផ្ទាល់ទៅ
ពពួកសត្វកំណាច    ស៊ីសាច់ជាអាហារ  នៅឯសួនសត្វឧទ្យានជាតិសត្វព្រៃ  Orana  Wildlife
Park ក្នុងក្រុង Christchurch ប្រទេស  New Zealand  តាមរយៈការជិះឡានទ្រុងចូលទៅដល់
កន្លែងដែលពួកវារស់នៅតែម្តង។

ជាមួយនឹងបទពិសោធន៍ផ្តល់ចំណីផ្ទាល់បែបនេះ  ក្រុមភ្ញៀវទេសចរគ្រប់រូបតែងលាន់មាត់ថា
វាពិតជារន្ធត់ជាខ្លាំង ជាមួយនឹងការផ្តល់ចំណីបែបនេះ ព្រោះថាពួកយើងបាននៅជិតកៀកវា
មែនទែន  ។ ប្រភពសារព័ត៌មានដដែលបន្ថែម  សេវាកម្ម ដែលជាបទពិសោធន៍ ជួបផ្ទាល់ជា
មួយនឹងពពួកសត្វតោកំណាចមួយនេះ មួយលើកៗ មានតម្លៃ ១៥ ផោនក្នុងមួយនាក់ ។

ក្រុមមនុស្សដែលជាភ្ញៀវទេសចរ មានភាពភ័យរន្ធត់ បើកភ្នែកធំៗសម្លឹងមើលពពួកសត្វទាំង
នោះ ខណៈក្រុមការងារ កំពុងតែផ្តល់ចំណី ហើយអ្វីដែលជាការចាំបាច់និងខានមិនបាននោះ
គឺថា     អ្នកបើកបររថយន្តមួយនេះ  ត្រូវធានាអោយបានថា  រថយន្តគឺមានសាំងពេញ បើមិន
ដូច្នេះទេ ម្នាក់ៗពិតជាញ័រជើងដៃ ជាក់ជាមិនខាន៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង
ពស់វែក

- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?
- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ


Tags: Orana Wildlife Park Christchurch New Zealand