CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំ បង្ហាញលទ្ធផល ប្រឡងបាក់ឌុប ពីឆ្នាំ១៩៨០-២០១៣

នំពេញ៖របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបង្ហាញនៅថ្ងៃសុក្រ ទី១៥ ខែសីហា នេះ បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា១៩៧៩-១៩៨០ រហូតដល់ឆ្នាំសិក្សា ២០១២-២០១៣ មានសិស្សប្រមាណ ៧១៦.៦៩៦នាក់ បានប្រឡងជាប់សញ្ញាបត្រ ទុតិយភូមិនៅកម្ពុជា។

តាមរបាយការណ៍បានបញ្ជាក់ថា ឆ្នាំសិក្សា ១៩៧៩-១៩៨០ មានសិស្សថ្នាក់ទី១២ តែ ៨២នាក់ ប៉ុណ្ណោះ ហើយប្រឡងជាប់ ៧២នាក់ ស្មើនឹង ៨៧,៨% ។ ចំណែកការប្រឡងបាក់ឌុបនៅឆ្នាំសិក្សា ២០១២-២០១៣ មានសិស្សចំនួន ១០៥.២៩៧នាក់ ចូលរួមប្រឡង ហើយមានបេក្ខជន ៩១.៣៧០នាក់ បានប្រឡងជាប់ ស្មើនឹង ៨៦,៧៧%។

ដោយឡែក ឆ្នាំសិក្សា២០១៣-២០១៤នេះ មានសិស្ស៩៣.៤៥៦នាក់ ចូលប្រឡង ប៉ុន្តែត្រូវបានមន្រ្តីលួចបង្ហើបថា អ្នកជាប់មានចំនួនតិចតួចប៉ុណ្ណោះ គឺរង្វង់ប្រមាណជា ២០ភាគរយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh