CamNews

យល់ដឹង 

សុវត្ថិភាពក្នុងការ​ ប្រើប្រាស់គ្រឿងសម្អាង

ផលិតផលគ្រឿងសម្អាង មួយចំនួនអាចធ្វើឲ្យមាន ការប៉ះពាល់ដល់ស្បែក ឡើងកន្ទួលរមាស់ ឬសូម្បីការឆ្លងមេរោគ ជាពិសេស បើមានការ ប្រើគ្រឿងសម្អាង រួមជាមួយអ្នកដទៃ។

ដើម្បីបង្ការបញ្ហា ដែលកើតឡើងដោយសារ ការប្រើគ្រឿងសម្អាត នាយកដ្ឋានសុខភាព និងសេវាកម្មមនុស្ស របស់សហរដ្ឋអាមេរិក បានធ្វើការ ណែនាំថា មិនគួរអនុញ្ញាត ឲ្យបុគ្គលិកផ្សេងខ្ចី គ្រឿងសម្អាងទៅប្រើ ព្រោះអាចជាមូលហេតុ នៃការសាយភាយមេរោគ បាក់តេរី និងមេរោគ ប្រភេទផ្សេងៗ។ ពេលសាកល្បងតែងមុខ នៅហាងលក់គ្រឿងសម្អាង គួរប្រើប្រាស់ ឧបករណ៍តែងមុខថ្មីៗ មិនប្រើសល់ពីអ្នកដទៃ ឬឲ្យបុគ្គលិក។ សម្អាតឧបរណ៍ ទាំងនេះដោយអាកុលសិន មុននឹងប្រើ។ ដើម្បីបង្ការការលូតលាស់ នៃមេរោគ គួរទុកដាក់គ្រឿង សម្អាតឲ្យបានល្អ បិទគម្របឲ្យជិត និងរក្សាទុក នៅកន្លែងស្ងួត និងត្រជាក់មិនឲ្យ គ្រឿងសម្អាងត្រូវ កម្តៅថ្ងៃ ពន្លឺ ឬកម្តៅក្នុងលក្ខណៈផ្សេងៗ។ប្រសិនបើមានការឆ្លងមេរោគនៅភ្នែកគួរឈប់ប្រើគ្រឿង សម្អាងណាដែលមាន ការឆ្លងមេរោគ។ គ្រឿងសម្អាងដែល ផុតកំណត់ ឬខូចគុណភាព ឬគ្រឿងសម្អាត ដែលមានពណ៌ និងក្លិន ប្រែខុសពីមុន ត្រូវតែបោះវាចោល។

អ្នកមិនត្រូវព្យាយាម ហិតក្លិនផលិតផលម្ស៉ៅ ឬ ស្ព្រៃយ៍ ព្រោះវាអាច បង្កឲ្យមានការផ្សា ក្រហាយ និងមានផលប៉ះ ពាល់ដល់សួត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news