ដោយគ្មានការសង្ស័យ ដើមទ្រូងគឺជាផ្នែកមួយនៃរាងកាយ ដែលអាចបង្កបញ្ហាជាច្រើនដល់ស្រ្ដី។ វាជារឿងពិសេស ដែលត្រូវយកចិត្ដទុកដាក់ ពីព្រោះស្រ្ដីភាគច្រើនមិនគ្រប់គ្រាន់ល្អមជាមួយនឹងទំហំសុដន់របស់នាងឡើយ និងប្រាថ្នាឱ្យសុដន់របស់នាងធំជាងមុន ឬតូចជាងមុន។ នៅក្នុងអត្ថបទខាងក្រោម យើងនឹងព្យាយាមឆ្លើយនឹងសំណួរ៖ ថាតើអ្នកអាចពង្រីកដើមទ្រូងរបស់អ្នកតាមបែបធម្មជាតិបានដែរ ឬទេ? ស្រ្ដីភាគច្រើនជឿជាក់ថា ការវះកាត់កែដើមទ្រូង គឺជាជម្រើសតែមួយគត់ដែលអាចធ្វើបាន ដើម្បីពង្រីកដើមទ្រូងរបស់នាង។ ប៉ុន្ដែទោះបីជាយ៉ាងណា យើងនឹងបានយល់នៅក្នុងអត្ថបទខាងក្រោម ដែលមានជម្រើសមួយចំនួនទៀត ដែលអាចជួយឱ្យអ្នកពង្រីកដើម្បីទ្រូងបានតាមបំណង។ តាមវិធីនេះ អ្នកអាចចៀសវាងការវះកាត់ពង្រីកដើមទ្រូងដ៏គ្រោះថ្នាក់ ដែលអាចនាំទៅរកបញ្ហាសុខភាព។ យ៉ាងណាក៏ដោយ វាជារឿងចាំបាច់ក្នុងការប្រឹក្សាជាមួយអ្នកជំនាញ ប្រសិនបើយើងមានការងើងឆ្ងល់ ឬក្ដីបារម្ភណាមួយ។
១. ធ្វើលំហាត់ប្រាណ៖ អ្នកជំនាញផ្សេងៗគ្នាបានអះអាងថា ការហាត់ប្រាណគឺជាវិធីដ៏ប្រសើរ ដើម្បីពង្រីកដើមទ្រូងរបស់អ្នកតាម បែបធម្មជាតិ និងមិនបាច់ឆ្លងកាត់គ្រោះថ្នាក់ ដែលមិនចាំបាច់។ នៅក្នុងបរិបទនេះ ក៏មានទម្លាប់ផ្សេងៗទៀត ដែលអាចដើរតួនាទីជាជំនួយដ៏ប្រសើរ នៅពេលអ្នកព្យាយាមពង្រីកដើមទ្រូងរបស់អ្នកតាមបែបធម្មជាតិ។ ជាក់ស្ដែង លំហាត់ប្រាណដ៏ប្រសើរ គឺជាប្រភេទទិកនិក ដែលទាក់ទងនឹងផ្នែកនៃរាងកាយ។ ការអាវ៉ុង គឺជាគំនិតដ៏ប្រសើរ ក្នុងការពង្រីកដើមទ្រូងតាមបែបធម្មជាតិនេះ។ ដោយការអាវ៉ុងនេះ អ្នកនឹងអាចពង្រីកដើមទ្រូងរបស់អ្នកតាមបែបធម្មជាតិ ហើយរឿងដ៏សំខាន់បំផុតនោះ គឺអ្នកអាចធ្វើឱ្យវាកាន់តែតឹងណែនល្អ។ ស្រដៀងគ្នានេះដែរ អ្នកក៏អាចធ្វើលំហាត់ប្រាណ ដែលជួយឱ្យសាច់ដុំដើមទ្រូងរបស់អ្នកមានដំណើរការល្អផងដែរ។ ដើម្បីធ្វើដូច្នេះ អ្នកអាចលើកដុំដែក ដែលតូចល្មម។ ជាចុងបញ្ចប់ ការហែលទឹកក៏ជាជម្រើសដ៏ប្រសើរសម្រាប់គោលបំណងនេះផងដែរ។
២. របបអាហារល្អៗ៖ ការទទួលទានរបបអាហារល្អ អាចផ្ដល់នូវជំនួយដ៏ប្រសើរ ប្រសិនបើអ្នកព្យាយាមពង្រីកដើមទ្រូងរបស់អ្នក។ អ្នកគួរចងចាំថា បរិវេណនេះនៃរាងកាយផ្ទុកនូវបរិមាណជាតិខ្លាញ់ច្រើន។ ទោះជាយ៉ាងណា នេះមិនមែនមានន័យថា យើងត្រូវទទួលទានជាតិខ្លាញ់ច្រើន ដើម្បីឱ្យដើមទ្រូងរីកលូតលាស់ធំនោះទេ។ ផ្ទុយមកវិញ របបអាហារល្អចំពោះសុខភាព និងមានតុល្យភាពជួយឱ្យរាងកាយរបស់យើងមាននូវមេតាបូលីកប្រសើរ និងចែកចាយជាតិខ្លាញ់ ដែលផ្ទុកក្នុងរាងកាយបានប្រសើរ។ លើសពីនេះទៀត ក៏នៅមានរុក្ខឱសថ និងផលិតផលធម្មជាតិមួយចំនួនទៀត ដែលលើកកម្ពស់ ការពង្រីកទំហំដើមទ្រូងរបស់អ្នកផងដែរ។ វិធីដ៏ប្រសើរដើម្បីអនុវត្ដវិធីនេះ គឺត្រូវប្រឹក្សាជាមួយអ្នកឯកទេស ដើម្បីឱ្យគាត់ណែនាំនូវប្រភេទអាហារល្អៗមួយចំនួន។
៣. ធ្វើការម៉ាស្សា៖ ការម៉ាស្សាគឺជាជ្រើស ដែលគួរឱ្យចាប់អារម្មណ៍មួយទៀត ដើម្បីពង្រីកដើមទ្រូងរបស់អ្នកតាមបែបធម្មជាតិ។ តាមពិត គឺមានការម៉ាស្សាប្រភេទមួយចំនួន ដែលអាចជួយអ្នកបានក្នុងការពង្រីកដើមទ្រូង។ ផ្នែកដ៏សំខាន់បំផុតនោះគឺថា ការម៉ាស្សានេះ គឺអាចត្រូវបានធ្វើដោយខ្លួនឯង។ ដូចនេះ វាជាការម៉ាស្សាដ៏សាមញ្ញ ក្នុងការផ្ដល់ឱ្យអ្នកខ្លួនឯង ហើយអ្នកអាចធ្វើវាយ៉ាងស្រួលនៅផ្ទះរបស់អ្នក។ ការម៉ាស្សាដ៏ប្រសើរ សម្រាប់គោលបំណង នៃការពង្រីកដើមទ្រូង គឺប្រភេទម៉ាស្សា ដែលភ្ញោចការលូតលាស់សុដន់ ដោយការអនុវត្ដជារឿយៗថ្នមៗ នៅជុំវិញសុដន់។ ជាក់ស្ដែង យើងមិននិយាយអំពីការម៉ាស្សា ទាំងកម្រោលដ៏ឈឺចាប់ ដែលត្រូវបានគេអនុវត្ដទៅលើផ្នែកដទៃទៀត នៃរាងកាយនោះទេ។ នៅក្នុងករណីនេះ អ្នកមិនចាំបាច់ប្រើវិធីដទៃទៀត ក្រៅពីដាក់សម្ពាធលើសុដន់ដោយប្រើចុងម្រាមដៃនោះទេ។
៤. យូហ្គា៖ ជាចុងបញ្ចប់ ការសិក្សាស្រាវជ្រាវបង្ហាញថា ក្បាច់យូហ្គាមួយចំនួន អាចភ្ញោចការពង្រីកសាច់ដុំតាមបែបធម្មជាតិ។ នៅពេលលំហាត់ប្រាណបែបនេះត្រូវបានអនុវត្ដ វាជួយពង្រីកទំហំសាច់ដុំ និងធ្វើឱ្យសុដន់របស់អ្នកតឹងណែនល្អ។ ដើម្បីធ្វើដូច្នេះបាន ការប្រឹក្សាជាមួយអ្នកឯកទេសគួរតែជារឿងគ្រប់គ្រាន់ ហើយគាត់អាចណែនាំអ្នកនូវជម្រើសដ៏ប្រសើរ និងពិភាក្សាអំពីលទ្ធផល ដែលអ្នកអាចទទួលបាន៕
ប្រែសម្រួល ៖ សារ៉ាត់