CamNews

សំណើច 

សំណើច រឿង៖ ប្រើខួរក្បាលគិត!

ក្មេងប្រុស ដារ៉ា នៅពេលគិតលេខចូលចិត្តប្រើម្រាមដៃ គិតហើយប្រសិនបើជួនកាលរាប់ម្រាម
ដៃមិនគ្រប់ ក៏ប្រើម្រាមជើងមកជួយ ។ លុះក្រោយមក នៅពេលគេគិតលេខច្រើនឡើង  សូម្បី
ប្រើម្រាមដៃ  ម្រាមជើងហើយ  នៅតែមិនគ្រប់ទៀត  គេគិតមិនចេញ  មិនដឹងថា ធ្វើយ៉ាងណា
ទើបទៅពិគ្រោះជាមួយបងស្រី៖

ដារ៉ា៖ បងស្រីហ្ហា៎ ! ធ្វើម៉េចទៅ បើយើងគិតលេខប្រើម្រាមដែ និងម្រាមជើងរាប់មិនគ្រប់ទៀត
បងស្រី៖ ត្រូវប្រើខួរក្បាលគិត ណាប្អួនប្រុស!
ដារ៉ា៖ ប្រើខួរក្បាលយ៉ាងម៉េចទៅ បើម្រាមដៃ និង ម្រាមជើងមានច្រើនយ៉ាងនេះហើយ នៅតែ
មិនគ្រប់ផងហ្នឹង ចុះទម្រាំខួរក្បាលមានតែមួយ ប្រើគ្រប់ដែរហ្ហែស !
បងស្រី៖!!!???

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ ឆាផ្សិត!
-សំណើច រឿង៖ ដំរីដេញ!
-សំណើច រឿង៖ ម្តាយខ្ញុំចូលចិត្ត!
-សំណើច រឿង៖ សេះដាច់ យកសេះតាម!
-សំណើច រឿង៖ ខ្ញុំដើរជាមួយស្រីស្អាត ទៅតាមក្រោយ! ហា​! ហា!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke