ក្រុមហ៊ុនផលិត រថយន្ត BMW អនុម័តផលិត រថយន្ត BMW i8 Spyder ជំនាន់ថ្មី ដ៏ប្រណិត ជាប្រភេទ រថយន្ត Sport ដ៏ទំនើប ដែលមានរូបរាងស្រដៀងគ្នា ទៅនឹងរថយន្ត BMW i8 coupe។
រថយន្ត BMW i8 Coupe ត្រូវបានក្រុមហ៊ុន ដាក់បង្ហាញសាធារណជន និង ទទួលបានការគាំទ្រ ជាច្រើន ពីសំណាក់ក្រុមអ្នកមាន ដែលនិយមចូលចិត្តប្រើប្រាស់រថយន្ត Sport ដ៏ទំនើបនេះ។ ដោយសារតែ មាន ពេញនិយម និង គាំទ្រច្រើន ពីសំណាក់អតិថិជន ក្រុមហ៊ុនសម្រេចចេញគំរូ រថយន្ត BMW i8 Spyder ថ្មី នៅក្នុងឆ្នាំ២០១៥ ខាងមុខ ដែលរាងដូចជា ប្លែក ស្អាត ដូចមនុស្ស ពីងពាង។ ម្យ៉ាងទៀត រថយន្ត BMW i8 Spyder ជំនាន់ថ្មីនេះ ត្រូវយកផ្នែកខ្លះ របស់រថយន្ត BMW i8 coupe មកដាក់បញ្ជូនគ្នា និង បន្ថែមប្រព័ន្ធ បច្ចេកវិជ្ជាដ៏ទំនើបផ្សេងៗ ដើម្បីបង្កើតបានជារថយន្ត BMW i8 Spyder ដ៏ប្រណិតមួយនាថ្ងៃអនាគត៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed