ឈ្មោះជា តារាហូលីវូដ ទស្សនិកជន បានស្រម័យថា ប្រាក់កំរៃ ដែលបាន មកពីការ ថតរឿងម្តងៗ មិនតិចទេ បើទោះបីជា គ្រាន់តែបង្ហាញ ខ្លួនបន្តិចក៏ដោយ ។ តែតារាៗ ខាងក្រោមនេះ មួយចំនួន ទទួលបានប្រាក់ កំរៃនៃការ សំដែងថោក ហួសពីការស្មាន បើទោះបីជា ក្នុងពេល ដែលល្បី រួច ហើយក៏ដោយ ។
-Jonah Hill ទទួលការថតរឿង Wolf Of Wall Street ជាមួយ Leo Dicaprio តែ ៦០០០០ ដុល្លារ ប៉ុណ្ណោះ
-Brad Pitt ទទួលបាន ៦០០០ ដុល្លារក្នុងរឿង Thelma & Louise
-Bill Murray ក្នុងរឿង Rushmore ទទួលបានតែ ៩០០០ ដុល្លារ
-Barkhad Abdi ទទួលបានតែ ៦៥០០០ ដុល្លារ ប៉ុណ្ណោះក្នុងពេល សំដែងជាតួធំ លើកទីមួយ
-Ryan Gosling ទទួលបាន ១០០០ ដុល្លារក្នុងមួយសប្តាហ៍ សំរាប់ការថតរឿង Half Nelson
-Ethan Hawke ទទួលសំដែង និងដឹកនាំរឿង The Purge ដោយគ្មាន កំរៃឡើយ ក្នុងពេលថត តែរាល់ចំណូល នៃភាពយន្ត បានចែកភាគរយ ជាមួយគាត់វិញ ។
-George Clooney ទទួលបានតែ ១២០០០០ ដុល្លារប៉ុណ្ណោះ ក្នុងរឿង Good Night & Good Luck ។ យើងមើលទៅថា ច្រើនតែ ១២០០០០ ដុល្លារនេះ បូករួមទាំង ការសំដែង និពន្ធសាច់រឿង និង ដឹកនាំផងដែរ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton