អន្តរជាតិ ៖ ជួបជាមួយនឹងអត្ថបទរូបភាព ស្តីអំពើក្រុមស្រីស៊ិចស៊ីរាំអោបបង្គោល ក្នុងលក្ខ
ខ័ណ្ឌសីតុណ្ហភាពត្រជាក់ នៅតាមទីសាធារណៈក្នុងប្រទេសចិន បង្កជាភាពភ្ញាក់ផ្អើលអស់អ្នក
ថ្មើជើង នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស Happening
ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ប្រទេសចិន មានក្រុមនារីរាំស៊ិចស៊ីអោបបង្គោល
របស់ខ្លួនហើយ ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ តែទោះជាយ៉ាងណា សកម្មភាពធ្វើ
ឡើងនៅតាមទីសាធារណៈបែបនេះ វាគឺជាឥទ្ធិពលមួយមិនល្អដល់សង្គមជាតិ ដែលអាចនឹង
កើតមានឡើងនូវឧស្សាហកម្មផ្លូវភេទ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា មានសមាជិកម្នាក់ក្នុងចំណោមពួកគេនោះ
បានចេញមកអះអាងបញ្ជាក់ថា វាមិនមែនជាការរាំអាសអាភាស ដែលបង្កជាការភ្ញាក់ផ្អើលអ្វី
នោះទេ តែវាគឺជាហ្វឹកហ្វើន ក៏ដូចជា ការហាត់ប្រាណរបស់ពួកយើងតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening