អន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្សជាង ៣០០ នាក់ បានរងរបួសបន្ទាប់ពីមានឧបទ្ទេវ
ហេតុផ្លូវដែក ពោលគឺ រថភ្លើងបុកគ្នានៅអាហ្វ្រិកខាងត្បូង នេះបើតាមការអោយដឹងពីទំព័រ
សារព័ត៌មានបរទេស yahoo ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ការដាច់ខ្សែកាបលើផ្លូវដែកប្រហែលជាប្រភ
ពនៃការបុកគ្នារវាង រថភ្លើង២ខ្សែរត់តំបន់ជាយក្រុងប្រេតូរីយ៉ាដែលបណ្តាលអោយមនុស្ស
ជាង៣០០នាក់ ត្រូវរបួសកាលពីព្រឹកថ្ងៃទី ៣១ មករា ដោយក្នុងចំណោមអ្នករបួសទាំងនោះ
មានកុមារជាច្រើននាក់ដែលចេញ ទៅសាលារៀន ។
គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តី អ្នកទទួលខុសត្រូវម្នាក់នៃភ្នាក់ងារសង្គ្រោះបន្ទាន់និ
យាយថា អ្នករងគ្រោះភាគច្រើនជាមនុស្សពេញវ័យក៏ប៉ុន្តែក៏មាន កុមារជាច្រើននាក់ដែរ ។
យើងរាប់ឃើញកុមារយ៉ាងតិច៥០នាក់ក្នុងចំណោមអ្នកត្រូវ របួស។ រថភ្លើងទាំង២ដែលបុក
គ្នាមានមនុស្សជិះពេញព្រោះពេលម៉ោង ចេញទៅធ្វើការ និងទៅសាលា។ អ្នកបើករថភ្លើង
មួយកៀបជាប់នៅក្បាលរថភ្លើងរួចត្រូវគេកាត់ គាស់ទាញយកចេញ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yahoo