CamNews

កីឡាអន្តរជាតិ 

កំពូលតារាស្រី ស៊ិចស៊ីប្រចាំប្រទេស ថតរូបភាពស្ដាយដោះសំលៀកបំពាក់ក្នុងទីលានប្រកួត ដើម្បីរកចំណូលចូលក្លឹប

ព័ត៌មានកីឡា៖ ការប្ដេជ្ញាចិត្ដ ដែលមិនគួរឲ្យនឹកស្មានដល់​ តារាម៉ូដែលស្រី ដែលកំពុងតែទទួលបានប្រជា​ប្រិយ​ភាព​ខ្លាំង ប្រចាំប្រទេសរបស់ខ្លួន បានសម្រេចចិត្ដ បង្ហាញម៉ូតថតរូប ដោះសំលៀកបំពាក់ ក្នុងបរិវេណទីលានកីឡាបាល់ទាត់ ដើម្បីទាញការចាប់អារម្មណ៍ ចូលរួមទស្សនា បង្កើនថវិការជំនួយ ជួយដល់ក្លឹប ។ 

ប្រភពគេហទំព័ Mirror បានចុះផ្សាយឲ្យដឹងថា តារាម៉ូដែលស្រី ជនជាតិ អ៊ុយក្រែន ឈ្មោះថា Angelina Petrova ដែលកំពុងតែបើកទូរលាយទីផ្សារគាំទ្រប្រចាំប្រទេសរបស់ខ្លួនយ៉ាងខ្លាំងនោះ បានសម្រេចចិត្ដ ចេញឈុតបង្ហាញស្ដាយដោះសំលៀកបំពាក់ ក្នុងទីលានកីឡាបាល់ទាត់ ក្នុងក្លឹប FC Metalurh Zaporizhya ដើម្បីអូសទាញបានការចាប់អារម្មណ៍ ឲ្យមានការចូលទស្សនាកាន់តែច្រើន ឡើង ខណៈដែលព្រឹត្ដិការណ៍ប្រកួត ប្រចាំក្លឹបនេះមិនសូវជាមាន ប្រិយមិត្ដចូលទស្សនានោះទេ ។ 

FC Metalurh Zaporizhya គឺជាក្លឹប ដែលរកចំណូលបានទាបជាងគេ ក្នុងចំណោមបណ្ដាក្លឹប ក្នុង League ជាមួយ គ្នា។ ភាពអន់ថយនៃប្រាក់ចំណូល ដែលកើតចេញពីការចូលរួមទស្សនា នោះ ត្រូវបាន​តារាស្រីកំពូលសិចស៊ីប្រចាំតំបន់ រកឃើញមធ្យោបាយថ្មី ចូលរួមចំណែក បង្កើតទីផ្សារទាក់ទាញ ដោយបង្ហាញម៉ូត ដ៏សិចស៊ី ទាក់ភ្នែក ក្នុងបរិវេណទីលានប្រកួត ជាមួយនឹងគំនិតកែច្នៃ ស្ដាយប្លែកៗ គួរជាទីចាប់អារម្មណ៍។ 

ស្របពេលជាមួយនឹងគម្រោងនេះផងដែរ មន្ដីគ្រប់គ្រងប្រចាំក្លឹប ក៏សម្ដែងការចាប់អារម្មណ៍ ពេញចិត្ដ​ជាខ្លាំង នឹងគម្រោងមួយ នេះ ដោយថែមទាំង កោតសរសើរ នឹងស្នាដៃថតផងដែរ​។ 

គម្រោងថ្មីរបស់កញ្ញា Angelina Petrova នឹងមានបន្ដទៀត សម្រាប់ក្រុមជម្រើសជាតិ អ៊ុយក្រែន តែម្ដង ជាមួយ​នឹង​ការថតម៉ូតបែបនេះ ។ 


ដោយ៖ អឿ អ៊ុយ


Tags: Sport News Angelina Petrova