ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដេលីម៉ែល បានចេញផ្សាយអោយ
ដឹងថា វាគឺជាករណីដ៏កម្រមួយ ដែលស្ទើរតែមិនគួរអោយជឿ ខណៈពេលដែលស្រ្តីម្នាក់ បាន
កើតកូនស្រីដែលមានសុខភាពល្អមួយទម្ងន់ដល់ទៅ ជិត ១៤ ផោន ស្នើនឹង ៦ គ.ក ឯណោះ
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះមានឈ្មោះថា Michelle Cessna ជាពលរដ្ឋរស់នៅ
ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ដោយឡែក កូនស្រីដែលទើបតែកើតរូបនោះមាន
ឈ្មោះថា Addyson Gale Cessna គេពិតជាមានសុខភាពល្អហួស ខណៈពេលដែលគេ
មានទម្ងន់ដល់ទៅ ៦ គ.ក បន្ទាប់ពីស្រ្តីជាម្តាយបានផ្តល់កំណើតដល់គេ ក្រោយពីក្រុមវេជ្ជ
បណ្ឌិតធ្វើការវះកាត់ដោយទទួលបានជោគជ័យ នៅឯមន្ទីរពេទ្យ Armstrong County Me-
morial Hospital រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
ដោយឡែក បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Amy Turner ជាអ្នកជំនាញដែលបានវះ
កាត់ស្រ្តី ជាម្តាយរូបនោះផ្ទាល់ អោយដឹងថា ដើមឡើយនៅពេលដែលក្រុមការងារយើងខ្ញុំ
បានវះកាត់បានសម្រេច និងឃើញក្មេងស្រីនោះ ជាលើកដំបូង ពួកយើងបានគិតថា គេទំ
នងជាមានទម្ងន់ប្រមាណជាង ៥ គ.ក នោះទេ តែដឹងអីថា គេមានទម្ងន់ដល់ទៅ ៦ គ.ក
លើសពីការរំពឹងទុកដ៏ច្រើនរបស់ពួកយើងទៅទៀត។
លើសពីនេះទៅ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមវេជ្ជបណ្ឌិតមិនដែលធ្លាប់បានរក្សា
ទុកនូវកំណត់ត្រាផ្លូវការ ស្តីពីទម្ងន់ទារកតូចទើបតែកើតនោះទេ តែលោកវេជ្ជបណ្ឌិតអាចនិ
យាយបានថា ទារិកាមួយនេះ ពិតជាមានទម្ងន់ធ្ងន់ជាងគេបំផុត ក្នុងទំព័រប្រវតិ្តសាស្រ្តមន្ទីរ
ពេទ្យមួយនេះ ។ ទន្ទឹមនឹងនេះ បើយោងតាមសម្តីស្រ្តីជាម្តាយ ក៏ដូចជាបុរសម្នាក់ដែលជា
ស្វាមី អោយដឹងថា ពួកគេបានរំពឹងទុកថា កូនស្រីរបស់ខ្លួន និងមានសុខភាពល្អប្រកបទៅ
ដោយសាច់ត្រលុកត្រលន់ តែដឹងអីថា គេពិតជាមានគីឡូធ្ងន់មែនទែន៕
ដោយ ៖ ពិសី
ប្រភព ៖ ដេលីម៉ែល