CamNews

តារា 

ម៉ាក សែន​សូនីតា ត្រូវតួប្រុស ស្ទាបសុដន់ យ៉ាងចាស់ដៃ ស្រស់ៗបំផុត (Video Inside)

(ភ្នំពេញ)៖ ស្របពេលដែលកុនខ្មែរ ថ្មីមួយរឿងទៀត របស់ផលិតកម្ម LD Picture មានចំណងជើងថា «នាយខ្វាក់ នាយខ្វិនឆ្លងភព» កំពុងតែត្រៀមដាក់បញ្ចាំង តាមបណ្ដារោងភាពយន្ត ទំនើបនានា ក្នុងក្រុងភ្នំពេញនោះ ទស្សនិកជនហាក់មានការចាប់អារម្មណ៍ខ្លាំង ពេលដែលរឿងនេះចេញជាវីដេអូ Trialler គឺត្រង់ឈុតមួយ ដោយតួឯកប្រុស គឺនាយខ្វាក់ ដែលសម្ដែងដោយលោក ជា សុវណ្ណនរាហ៍ បានយកដៃទៅស្ទាបសុដន់ របស់តួឯកស្រី ដែលសម្ដែងដោយកញ្ញា ម៉ាក សែន សូនីតា ព្រោះតែខ្លួនមើលមិនឃើញ ប៉ុន្តែពេលជួបជាមួយ កញ្ញា ម៉ាក សែនសូនីតា ផ្ទាល់ ត្រូវបាននាងបញ្ជាក់ថា ឈុតនេះគឺគ្រាន់តែជាការសម្ដែង ហើយជាបច្ចេកទេសរបស់អ្នកថត ដែលមើលទៅហាក់ដូចជាការពិត តែមិនដូច្នោះឡើយ។

រឿង«នាយខ្វាក់ នាយខ្វិនឆ្លងភព» ជាប្រភេទខ្សែភាពយន្ត បែបកំប្លែង មនោសញ្ចេតនា និងបានបរិយាយពីជីវិតតស៊ូ របស់ជនពិការ ​រស់នៅក្នុងសង្គម និងក៏ជាការលើកទឹកចិត្ត ដល់ជនពិការផងដែរ​។ ភាពយន្តនេះ នឹងត្រៀមខ្លួនចូលមកស្វាគមន៍ទស្សនិកជន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់ឈុតមួយ ដែលអ្នកដឹកនាំសម្ដែង បានឲ្យតួឯកប្រុសស្ទាបសុដន់តួឯកស្រី ដោយក្នុងនោះមានទាំងអ្នកសរសើរផង និងអ្នករិះគន់ផង។

ត្រង់ចំណុចនេះ តារាសម្ដែងមានទីផ្សារខ្ពស់ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា និងជាតួឯកស្រីក្នុងរឿងនេះ បានបញ្ជាក់ថា ឈុតនេះ បើ​មើលទៅហាក់បីដូចជាលោក ជា សុវណ្ណនរាហ៍ យកដៃទៅស្ទាបពិតៗអ៉ីចឹង ប៉ុន្តែការពិតនោះ គឺគ្រាន់តែស្ទាប និងធ្វើដៃនៅលើៗតែប៉ុណ្ណោះ ហើយអ្នកថតបន្ថែមបច្ចេកទេសទៀត ធ្វើឲ្យអ្នកទស្សនា ស្មានថា ជាការពិត ។ តូតា បញ្ជាក់ថា ក្នុងឈុតនេះធម្មតា នាងជាអ្នកសិល្បៈ ត្រូវសម្ដែងយ៉ាងណាឲ្យដូចជាការពិត តាមការចង់បានរបស់អ្នកដឹកនាំ​ ។

ម៉ាក សែនសូនីតា បានប្រាប់ Khmertalking ថា «ច៎ា.!បង បើនិយាយពីឈុតហ្នឹង..(សើច) ខ្ញុំចង់ប្រាប់ថា គ្រាន់តែជាបច្ចេកទេសថតទេបង..តាមការពិតទៅគាត់(តួប្រុស)ស្ទាប មិនដល់ទេ ហើយបើនិយាយពីអារម្មណ៍ពេលហ្នឹង ដូចជាធម្មតាៗ អត់បានរំភើប រន្ធត់ ឬអារម្មណ៍អីផ្សេងផង..! ។ ការពិតយើងជាតារាសម្ដែង ត្រូវតែសម្ដែងឲ្យដល់ ទោះបីជាត្រូវប៉ះពាល់បន្តិចបន្តួច ក៏មិនថ្វីដែរ ខ្ញុំគិតថា ជារឿងធម្មតា របស់អ្នកសិល្បៈទៅហើយ ប៉ុន្តែបើមានឈុតណាជ្រុសហួសហេតុជាងនេះ ក៏ខ្ញុំមិនអាចទទួលយកបានដែរ ព្រោះមិនសំភ្នែក ទស្សនិកជននោះទេ..!»។

ប៉ុន្តែនៅពេលបង្វែសំណួរនេះ ទៅចោទសួរដល់តួឯកប្រុស គឺលោក ជា សុវណ្ណនរាហ៍ វិញ ស្រាប់តែលោក បែរជាផ្ទុះសំណើច ហើយឆ្លើយយ៉ាងរដិបរដុប មិនចង់ចេញ ហាក់បង្ហាញថា ឈុតនេះ គឺជាការសម្ដែងពិតៗ មិនបានកាត់ត ឬដោយសារតែអ្នកថត មានបច្ចេកទេសអ្វីផ្សេង ដូចការអះអាងរបស់កញ្ញា ម៉ាក សែន សូនីតា នោះឡើយ។

យ៉ាងណាមិញ សម្រាប់ភាពយន្តរឿង «នាយខ្វាក់ នាយខ្វិនឆ្លងភព» ត្រូវបានលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture​ បានសម្ដែងក្ដីរំពឹងថា នឹងទទួលបានជោគជ័យ ពេលដាក់បញ្ចាំង តាមបណ្ដារោងភាពយន្តទំនើបនានា ព្រោះលោកយល់ថា ទស្សនិកជនពិតជាធ្លាប់បានដឹង នូវស្នាដៃរបស់ផលិតកម្ម LD Picture ជាច្រើនរឿងមកហើយ ថាមានគុណភាព និងភាពទាក់ទាញចំណាប់ អារម្មណ៍បែបណា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Mak sensonita