ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលមានអត្តចរិករួសរាយរាក់ទាក់និងមានអ្នកសិល្បៈជាច្រើនស្រលាញ់ និងចូលចិត្តនាងមិនតិចទេ ដូច្នេះហើយទើបមានតារាសម្តែងជាច្រើនចងចាំថ្ងៃពិសេសរបស់នាង ព្រមទាំងបង្កការភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើតរបស់តួឯកស្រីក្នុងរឿង "ម្ទេសហិលប៉ះអំបិលប្រៃ" ជារឿយតាំងពីមុនថ្ងៃខួបរបស់នាងម្ល៉េះ ។
ដោយយោងតាមការបង្ហោះរបស់ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា បានឲ្យដឹងថា ខួបកំណើតក្នុងឆ្នាំ ២០១៧ នេះ កញ្ញា តូតា ទទួលបាននំខេក មិនតិចជា ១០ ទេ ហើយភាគច្រើនសុទ្ធតែជាអ្នកសិល្បៈដូចគ្នាជូនតែម្តង ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG