CamNews

មិនគួរឲ្យជឿ 

ចាប់ម្ចាស់ហាង និងបិទហាងមួយកន្លែងចោល ក្រោយរកឃើញ បម្រើ "សាច់មនុស្ស"

ស្ទើរតែមិនគួរអោយជឿ៖យោងតាមការដកស្រង់ អត្ថបទសារព័ត៌មាន ពីគេហទំព័រប្លែកបរទេស ដឹមីរ័រ អោយដឹងថា ហាងមួយកន្លែង ត្រូវបានបិទទ្វារ ក្រោយពីក្រុមមន្រ្តីប៉ូលីស រកអោយឃើញ ថាបម្រើសាច់មនុស្ស នៅក្នុងមុខម្ហូបរបស់ខ្លួន ។

មនុស្ស ១១ នាក់រួមទាំងម្ចាស់ហាងម្នាក់ផងនោះ ត្រូវបានក្រុមមន្រ្តីប៉ូលីស ចុះទៅចាប់ឃាត់ខ្លួន នៅក្នុងហាងផ្ទាល់តែម្តង ខណៈពេលដែលក្បាលមនុស្សស្រស់ៗ ២ នាក់ ត្រូវបានគេរកឃើញ មានវត្តមាននៅក្នុងហាងមួយនេះ ដោយនៅក្នុងនោះ ហាងបម្រើសាច់មនុស្ស មួយកន្លែងនេះ មានទីតាំងស្ថិតនៅ ក្នុងរដ្ឋ Anambra ប្រទេស នីហ្សេរីយ៉ា ។


                  បញ្ជាក់ ៖ រូបភាពខាងលើ គ្រាន់តែជារូបភាពឯកសារ តំណាងតែប៉ុណ្ណោះ

បន្ថែមពីលើនេះ ​ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ស្នាមប្រឡាក់ឈាម ក៏ដូចជាបំ ណែកនៃរាងកាយមួយចំនួន ក្រុមមន្រ្តីប៉ូលីស បានរកឃើញ នូវក្នុងកញ្ជប់វិចខ្ជប់ដ៏ធំមួយ មិន ត្រឹមតែប៉ុណ្ណោះ "ក្បាលមនុស្សខ្វៃ" គឺជាមុខម្ហូបមួយ ដែលមាននៅក្នុងបញ្ជីរាយនាមមុខម្ហូប ថែមទៀតផង ។ កាំភ្លើង AK-47 សព្វាវុធច្រើនមុខផ្សេងទៀត សារធាតុរំសេវ ក៏ដូចជា ទូរស័ព្ទ ដៃជាច្រើនគ្រឿងផ្សេងទៀត ក៏ត្រូវបានគេរកឃើញ នៅក្នុងហាងខាងលើ ដូចគ្នាដែរ ។

យ៉ាងណាមិញ បើយោងតាមសម្តី ប្រជាជនក្នុងតំបន់ ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា ពួក យើងតែងឃើញមនុស្សចម្លែក ក៏ដូចជា ប្លែកមុខ ចេញចូលៗ ហាងមួយនេះ ។ រដ្ឋមន្រ្តីម្នាក់ ពិត ជាមានភាពភ្ញាក់ផ្អើលជាខ្លាំង រហូតដល់ថ្នាក់ ប្តឹងផ្តល់ទៅ មន្រ្តីមានសមត្តកិច្ច អោយចុះមក ត្រួតពិនិត្យ ក្រោយពីគាត់ មានការខកចិត្តជាខ្លាំង ដោយនៅក្នុងនោះ គាត់បញ្ជាក់ថាខ្ញុំខំចំនាយ ប្រាក់អស់ជាច្រើនដើម្បីទទួលបានអាហារល្អៗតែដឹងអីថា បុគ្គលិកម្នាក់ បានប្រាក់ខ្ញុំថា ខ្ញុំកំពុង តែទទួលទាន សាច់មនុស្សហើយ ខ្ញុំបាទ ពិតជាមាន ភាពភ្ញាក់ផ្អើល និង ស្រឡាំងកាំងជាខ្លាំង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Viral video Breaking news