CamNews

កីឡាអន្តរជាតិ 

Jose Mourihno ចាប់កាន់មេក្រូ ដៀលមនុស្សម្នាក់ទាំងព្រឹក ដោយឧទ្ទេសនាមថា " កំពូលបុរសឥតព្រួយ"

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Chelsea លោក Jose Mourihno បានបង្ហាញខ្លួនទាំងព្រឹក តែម្ដងក្នុងសន្និសិតការ​សែត​ ដោយធ្វើការរិះគន់ ថ្នាក់ដឹកនាំ ក្លឹ​ប Arsenal គឺលោក Arsene Wenger ដោយឧទ្ទេសនាមឲ្យថា " កំពូលបុរសឥតព្រួយ" ។ 

លោក​ Arsene Wenger គឺជាមុខសញ្ញា តែម្នាក់គត់ ដែលបំផ្ទុះកំដៅក្នុងបេះដូងរបស់លោក Jose Mourinho ដោយកោសរុស រហូត​ Chelsea បាត់បង់ខ្សែប្រយុទ្ធម្នាក់ចំនួន បីការប្រកួត គឺកីឡាករ Diego Costa ។ 

Mourinho បានរិះគន់ក្ដែងៗដោយមិនបង្ហាញឈ្មោះចំថា " គាត់អាចនិយាយលើកឡើងអំពី អាជ្ញាកណ្ដាល អាចរុញមនុស្សឲ្យធ្លាក់ក្នុងអន្ទាក់ អាចយំយប់ទាំងព្រឹកទាំងថ្ងៃ ហើយបន្ទាប់មកទៀត គ្មានរឿងអ្វីកើតឡើងទាល់​​តែសោះ......មិនអាចជោគជ័យ ក៏កាត់នៅតែរក្សាតំណែងរបស់គាត់បាន​ ហើយក៏នៅតែជាកំពូលបុរស ដែល​ឯករាជ្យ គ្មានព្រួយអ្វីទាំងអស់ អាចនិយាយបានថា គឺជាកំពូលបុរសឥតព្រួយ" ។ 

កាលគ្រាកន្លងមកលោក Jose Mourinho បានធ្លាប់ដាក់ រហ័សនាម ឲ្យលោក Arsene Wenger ម្ដងហើយ​ថាជា កំពូល​​អ្នកបរាជ័យ ប្រចាំតំបន់ ។​

លោក​ Mourinho បន្ដទៀតថា ម៉ាស្រុកមានមួយ កំពូលបុរសឥតព្រួយ នឹងមិនភ័យខ្លាច ចំណែកថ្នាក់ដឹកនាំគេ​ដទៃ គឺមានការភ័យខ្លាចណាស់ ខ្លាចការបរាជ័យ ជាងអ្វីៗទាំងអស់។​ ស្របពេលនោះ ផងដែរ មានសំណួរ​ទៅកាន់គាត់ លោក Mourinho ឆ្លើយមួយម៉ាត់យ៉ាងខ្លីថា "អ្នកដឹងរួចហើយ ប្រសិនជាខ្ញុំឆ្លើយចំៗ ខ្ញុំនឹងត្រូវបានគេសង្ស័យបន្ដទៀតហើយ"។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី



Tags: Sport News Chelsea Jose Mourinho Arsene Arsenal